ក្រសួងបរិស្ថានពង្រឹងតួនាទីនិងការចូលរួមពីប្រជាពលរដ្ឋក្នុងតំបន់ការពារធម្មជាតិសំដៅធានាចីរភាពបរិស្ថាន

2024/09/01 03:34:05 pm        81

ភ្នំពេញ ÷ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយប្រតិភូថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ក្រសួងបរិស្ថាន នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តតំពង់ស្ពឺ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងអំណរគុណ ដល់ការចូលរួម និងមានកិច្ចសហការល្អ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីបណ្តាអង្គការជាដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសប្រជាពលរដ្ឋ ក្នុងសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងការពារតំបន់ធម្មជាតិ កន្លងមកយ៉ាងសកម្ម និងមានលក្ខណៈល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើសរសរស្តម្ភចំនួន៣ គឺ«ភាពស្អាត ភាពបៃតង និងចីរភាព» និងដែលធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថា ក្រសួងបរិស្ថានខិតខំបន្តអនុវត្តការងារលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ការអភិរក្សធនធានធម្មជាតិ និង ជីវចម្រុះ ធានាបានលំនឹងបរិស្ថាន គាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ចសង្គម និងសុខភាពសាធារណៈ តាមរយៈមុខងារ និងតួនាទីនៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី ក៏ដូចផ្ដោតលើការជួយ ដល់ការលើកកម្ពស់ជីវភាព និងការអភិវឌ្ឍសហគមន៍មូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការចូលរួមពង្រឹងតួនាទីរបស់សហគមន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធ ក្នុងការការពារ គ្រប់គ្រងនិងខិតខំអភិរក្សធនធានធម្មជាតិ ដើម្បីបង្កើន ផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន។ ហើយពេលនេះ ក្រសួងបានកំពុងពិនិត្យនិងសិក្សាលើការបងើតរបៀងគោលដៅលំហែបៃតង ភ្ជាប់តំបន់ការពារធម្មជាតិមួយទៅតំបន់មួយទៀត និងពីខេត្តមួយទៅខេត្តមួយ ដើម្បីពង្រីកនិងពង្រឹងមុខរបរ សម្រាប់ការលើកកម្ពស់នៃជីវភាពសហគមន៍មូលដ្ឋាន៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        193
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm