លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ទទួលសម្ភារៈអនាម័យបង្ការជំងឺកូវីដ-១៩

2021/09/17 10:35:32 pm        668

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប គាំទ្រនិងជម្រុញឲ្យស្ថាប័នជំនាញ អាជ្ញាធរមូលដ្ឋានឃុំសង្កាត់ និងក្រុមការងារ ត្រូវយកចិត្តទុកដាក់ដល់កិច្ចការពារហានិភ័យនៃការឆ្លង និងការចម្លងជម្ងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃការកំណត់យុទ្ធនាការរៀបចំបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ខាងមុខ ។

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានផ្តល់សម្ភារៈអនាម័យ សម្រាប់​ប្រើប្រាស់​ការពារ ការឆ្លងនិងការចម្លងជម្ងឺកូវីដ-១៩ រួមមាន ម៉ាស់ចំនួន ២០កេស ,ស្រោមដៃ ៥០កេស និង អាល់កុល ៧៥០លីត្រ ដោយយោងតាមសំណើររបស់លេខាធិការដ្ឋាន​រៀបចំការ​បោះឆ្នោត​ខេត្តសៀមរាប។

លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា៖ សម្ភារៈអនាម័យទាំងនេះ នឹងត្រូវបានបែងចែកជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និង ក្រុមការងារចុះ​ឈ្មោះ​បោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលនៃការបើកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះ​ឆ្នោតឆ្នាំ២០២១ ដែលនឹងត្រូវអនុវត្តនៅតាមមូលដ្ឋានឃុំ-សង្កាត់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី ១២ខែតុលា រហូតដល់ថ្ងៃទី ៣០ខែវិច្ឆិកា ២០២១ ក្នុងគោលបំណងរៀបចំបញ្ជី​បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ វាកំពុងស្ថិតនៅជាបញ្ហាប្រឈមយ៉ាងខ្លាំង ដូច្នេះហើយការងារប្រយុទ្ធប្រឆាំងទប់ស្កាត់ និងកាត់ផ្តាច់​ខ្សែចម្លងនៃជម្ងឺកូវីដ-១៩ វាជាកម្មវត្ថុដ៏សំខាន់ នៅក្នុងយុទ្ធនាការនៃការរៀបចំបញ្ជីបោះឆ្នោតនោះ។ អំណោយជាសម្ភារៈក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩នេះ គឺជាការចែករំលែករបស់រដ្ឋបាលខេត្ត ដែលបានមកពីការជួយឧបត្ថម្ភពីសំណាក់បងប្អូនសប្បុរសជន។ កន្លងមក សម្ភារៈអនាម័យទាំងនេះ ត្រូវបានបែងចែកជូនទៅតាមមណ្ឌលចត្តាឡីស័ក និងរដ្ឋបាលក្រុង-ស្រុកផងដែរ។

លោកអភិបាលរងខេត្តសៀមរាប បានបន្ថែមថា ក្រុមចុះឈ្មោះបោះឆ្នោត គ្រប់ឃុំ សង្កាត់ទាំងអស់ បើទោះជាបានទទួលការចាក់វាក់សាំងបង្ការការឆ្លងជម្ងឺកូវីដ-១៩គ្រប់ដុសស្តង់ដារយ៉ាងណាក៏ដោយ តែត្រូវប្រតិបត្តិឲ្យបាន​ខ្ជាប់ខ្ជួន​វិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង សេចក្តី​ណែនាំ​របស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ។ ការធ្វេសប្រហែស គឺជាឱកាសនៃការឆ្លង និងចម្លងកូវីដ-១៩៕

អត្ថបទ ៖ គឹមឡេង 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm