មន្ត្រីជំនាញ៖ខេត្តកំពតឆ្នាំនេះភ្ញៀវអាចកើនដល់២,៥លាននាក់ ខណៈ៨ខែដើមឆ្នាំមានភ្ញៀវ១,៦លាននាក់

2024/09/01 06:49:25 pm        85

កំពត ៖ មន្ត្រីជំនាញបានលើកឡើងថា ស្ថានភាពលំហូរភ្ញៀវទេសចរមកកាន់ខេត្តកំពត មានភាពល្អប្រសើរ តាំងពីមានរូបសំណាកសេះសមុទ្រមក ហើយរយៈ៨ខែដើមឆ្នាំ២០២៤នេះ ខេត្តទទួលទេសចរចំនួន១,៦លាននាក់ ហើយដោយសារមានសមិទ្ធិផលឯកបន្ថែម គឺនាឡិកាធំហើយខ្ពស់ជាងគេផងនោះ ចំនួនភ្ញៀវអាចកើនដល់២,៥លាននាក់។ ភ្ញៀវទេសចរនិងយុវជនពេញចិត្តយ៉ាងខ្លាំង ចំពោះសមិទ្ធផលឯកថ្មីៗរបស់ខេត្តកំពត។ 

​ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតលោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើឲ្យខេត្តកំពតរីកចម្រើនលើកគ្រប់វិស័យ។ ដោយឡែកចំពោះវិស័យទេសចរណ៍ ឯកឧត្តមបានផ្តួចផ្តើមគំនិត រៀបចំតុបតែងលម្អសួនច្បារ ឆ្នេរខ្សាចកម្សាន្ត និងបង្កើតសមិទ្ធផលឯកថ្មីៗជាបន្តបន្ទាប់ ដូចជារូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាធំហើយខ្ពស់ជាងគេនៅកម្ពុជាជាដើម ធ្វើឲ្យលំហូរភ្ញៀវទេសចរមកលេងខេត្តកំពតមានភាពល្អប្រសើរ។ លោកបានបញ្ជាក់ថា ៨ខែដើមឆ្នាំ២០២៤នេះ ខេត្តទទួលទេសចរចំនួន ១,៦លាននាក់ ហើយដោយសារមានសមិទ្ធិផលឯកបន្ថែម(នាឡិកាធំហើយខ្ពស់ជាងគេ) និងព្រឹត្តិការណ៍បុណ្យសមុទ្រផងនោះ ចំនួនភ្ញៀវនឹងអាចកើនដល់២,៥លាននាក់ក្នុងឆ្នាំ២០២៤នេះ ។ 

ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគាត់ពេញចិត្តចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ពិសេសការរៀបចំច្នៃបង្កើតសមិទ្ធផលឯកសម្រាប់ខេត្ត ស្អាតហើយទាក់ទាញ និងបានស្នើឲ្យអាជ្ញាធរប្រឹងប្រែងបន្ថែមទៀត។ ខណៈដែលយុវជនម្ចាស់ស្រុក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានបង្កើតសមិទ្ធផលឯកទាំងពីរ សម្រាប់ទាក់ទាញទេសចរ បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ។ 

កន្លងមកថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពតបានលើកឡើងថា កំពតជាខេត្តគោលដៅទេសចរណ៍សម្បូរបែបដ៏មានសក្តានុពលបំផុតមួយ ក្នុងចំណោមខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា។ ខេត្តនេះទទួលបានពានរង្វាន់ទីក្រុងស្អាតផ្ការំដួល៣ទងផង និងពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានផងដែរ បើតាមការព្យាករណ៍របស់ឯកឧត្តមកំពតនឹងក្លាយជាខេត្តគោលដៅទេសចរណ៍ ទាក់ទាញភ្ញៀវឲ្យមកសម្រាកលម្ហែច្រើនជាងគេរបស់កម្ពុជា៕ ដោយ ៖ សារីម


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        398
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        427
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        553

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm