ក្នុងខែសីហាខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានបង្ក្រាបបទល្មើសជលផលចំនួន២០ករណី

2024/09/01 06:53:22 pm        201

កំពង់ឆ្នាំង ៖ លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យយដឹងថា ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសជលផលនាខែប្រចាំខែសីហា ឆ្នាំ២០២៤នេះ កម្លាំងខណ្ឌរដ្ឋបាលជលផល បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រុង បង្ក្រាបបានចំនួន២០ករណី ខណៈជនសង្ស័យមួយចំនួនតូច នៅតែបន្តលបលួចដាក់របាំងស្បៃមុង នៅក្នុងរដូវបិទនេសាទនេះ។

​លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបន្តថា ក្នុងរដូវបិទនេសាទ ជាពិសេសក្នុងខែសីហា ឆ្នាំ២០២៤នេះ កម្លាំងខណ្ឌរដ្ឋបាលជលផល បានសហការជាមួយគណៈបញ្ជាការរដ្ឋបាលស្រុកក្រុង ដោយបានបង្ក្រាបបំផ្លាញចោលវត្ថុតាងបទល្មើស មានចំនួន ២០ករណី របាំងស្បៃមុងចំនួន៣៣កន្លែង ស្មើនឹង១០៩០ម, របាំងផ្ជិតព្រែកចំនួន០៨កន្លែង ស្មើនឹង ៧០ម ,របាំងសាច់អួនចំនួន៣១កន្លែងស្មើនឹង ៣២៨០ម, លបលូសាច់អួនចំនួន៧៥ គ្រឿង, លបចំនួន ១៦គ្រឿង, លបលូស្បៃមុងចំនួន ៤០គ្រឿង និងបង្គោលចំនួន ២២២០ដើម។ ក្នុងខែសីហានេះ បានចាក់លែងត្រីចម្រុះទៅក្នុងដែននេសាទវិញ ចំនួន ៥២៧គ.ក្រ ។ ពិន័យអន្តរការណ៍ មានចំនួន ០៣ករណី ក្នុងនោះមាន ការនេសាទឧបករណ៍ឈ្នាងកាវលៀសដោយម៉ាស៊ីនគ្មានការអនុញ្ញាត ចំនួន០១ករណី, ដឹកជញ្ជូនផលិតផលជលផល(លៀស)ដោយគ្មានលិខិតអនុញ្ញាតចំនួន០១ករណី, កាយដីក្នុងដែននេសាទដោយគ្មានការអនុញ្ញាត ចំនួន០១ករណី។ ក្នុងនោះមាន១ករណី(ឆក់) បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយ។ 

សូមជម្រាបថា ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នឹងផ្សព្វផ្សាយស្តីពីវិធានការលុបបំបាត់ការប្រើប្រាស់ឧបករណ៍ស្បៃមុងរបស់សាលាខេត្តកំពង់ឆ្នាំង។ ផ្សព្វផ្សាយច្បាប់ស្តីពីជលផលតាមមូលដ្ឋានជាប់ដែននេសាទ។ ផ្សព្វផ្សាយ ស្តីពីវិធានការទប់ស្កាត់ ការកាប់ឆ្ការគាស់ ឈូសឆាយព្រៃលិចទឹកក្នុងគោលបំណងពង្រីកផ្ទៃដីកសិកម្ម របស់សាលាខេត្ត។ ផ្សព្វផ្សាយ ស្តីពីវិធានការលុបបំបាត់ការប្រើប្រាស់ឧបករណ៍ឆក់ត្រីរបស់សាលាខេត្តកំពង់ឆ្នាំង។ ចូលរួមប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយមហាជននៅក្នុងវេទិកាសាធារណៈ ។ ចុះរៀបចំ និងពង្រឹងសហគមន៍នេសាទក្នុងកិច្ចការពារតំបន់អភិរក្សជលផល ។ ចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តជាប្រចាំ ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm