យោងតាមមជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបគ្រោះមហន្តរាយជាតិ (NDRCC) ក្រោមឱវាទក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយ គ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញក្នុងរយៈពេលជាច្រើនសប្តាហ៍នៅក្នុងប្រទេសបង់ក្លាដែសបានបណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់៥៩ នាក់នៅក្នុងខែសីហា ។
តាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសៅរ៍ មជ្ឈមណ្ឌលខាងលើបានរាយការណ៍ថាមនុស្ស ៥៩ នាក់ក្នុងនោះមានបុរស ៤១ នាក់ ស្ត្រី ៦ នាក់ និងកុមារ ១២ នាក់ បានស្លាប់ដោយសារទឹកជំនន់ដែលនៅតែបន្តមកដល់ពេលនេះ។ ភាគច្រើននៃទឹកជំនន់ធ្ងន់ធ្ងរបានកើតឡើងនៅក្នុងតំបន់ Greater Noakhali ភាគអាគ្នេយ៍របស់ប្រទេសនេះ។
មនុស្សជាង ៥ លាននាក់បានរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ដែលបានវាយប្រហារស្រុកចំនួន ១១ក្នុងចំណោមស្រុកសរុប៦៤ របស់ប្រទេសនេះ ហើយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត ទ្រព្យសម្បត្តិ និងផលដំណាំ។
យោងតាមរបាយការណ៍ ស្ថានភាពទឹកជំនន់នៅក្នុងស្រុកភាគអាគ្នេយ៍ជាច្រើនត្រូវបានគេរាយការណ៍ថាមានភាពប្រសើរឡើងនៅពេលដែលទឹកបានស្រក។ ទោះបីយ៉ាងណាក៏ដោយ មនុស្សប្រហែល ៦៩៧.០០០ នាក់នៅក្នុងស្រុកទាំងនេះនៅតែជាប់ក្នុងទឹកជំនន់នៅឡើយ ។
ស្របពេលទឹកចាប់ផ្ដើមស្រកបន្តិចម្ដងៗ មានក្ដីបារម្ភពីការកើនឡើងនជំងឺកើតចេញតាមរយៈទឹកមិនស្អាត និងការខ្វះទឹកស្អាតប្រើប្រាស់៕