ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចចក្រី ហេង សំរិន ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រុងសួង

2024/09/01 07:04:56 pm        75

ត្បូងឃ្មុំ ៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រុងសួងដោយឥត ខណៈការចុះពិនិត្យ និងព្យាបាលនេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការថែទាំសុខមាលភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយមិនប្រកាន់ជាតិសាស ឬនិន្នាការនយោបាយឡើយ។

​មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា ការខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋយ៉ាងសកម្មចាប់ពីតំបន់ប្រជុំជន រហូតដល់តំបន់ជនបទដាច់ស្រយ៉ាល ជាលទ្ធផលបានឆ្លុះបញ្ចាំងឳ្យឃើញថា វឌ្ឍនៈភាពជាជំហ៊ានៗ ឈរលើប្រតិបត្តិការយ៉ាងសកម្ម នៃវិស័យសុខាភិបាលក្នុងការថែទាំងសុខភាពជូនប្រជាពលរដ្ឋ ពិតជាបានកែលម្អ ជាពិសេសអត្រាមរណៈភាពមាតា ទារក និងកុមារ ត្រូវបានកាត់បន្ថយគួរឳ្យកត់សំគាល់។ 

ឯកឧត្តមក៏បានអំពាវនាវដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ពិសេសមន្ទីពេទ្យ មណ្ឌលសុខភាព សូមបន្តយកចិត្តទុកដាក់ត្រួតពិនិត្យស្ថានភាពជាក់ស្តែង ក្នុងបរិយាកាសយោគយល់ សាមគ្គីភាព និងនាំមកនូវគំនិតថ្មីៗ សំដៅលើកកម្ពស់សមត្ថភាព និងគុណភាព នៃប្រព័ន្ធសុខាភិបាលទំនើប ធ្វើយ៉ាងណាឳ្យការអនុវត្តយុទ្ធសាស្ត្រ និងកម្មវិធីសុខាភិបាលនៅគ្រប់មូលដ្ឋានទាំងអស់ទទួលបានជោកជ័យខ្ពស់បំផុត ដើម្បីជាឳត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋងាយរងគ្រោះនៅតំបន់ដាច់ស្រយ៉ាល ។

លោក កែវ វណ្ណៈ ប្រធានមន្ទីសុខាភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះគឺ មានបេសកកម្មធ្វើសកម្មភាព ពិនិត្យ និងព្យាបាលជំងឺគ្រប់ទិសទីនៅទូទាំងប្រទេស ទៅតាមកម្មវិធីបេសកកម្មរបស់ខុទ្ទការល័យ និងសម្តេចចក្រី ហេង សំរិន ខណៈការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ជាតិសាស និន្នាការនយោបាយ ឬសាសនាអ្វីឡើយ ដោយធ្វើបេសកកម្មក្នុងន័យមនុស្សធម៌ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ដែលជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រលាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគត់តែមួយ ។

សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចអគ្គមាហាចក្រី ហេង សំរិន និងធ្វើការពិនិត្យ ព្យាបាល ជំអឺទូទៅជូនប្រជាពលរដ្ឋក្រុងសួង ខេត្តត្បូងឃញមុំ រយៈពេល១ថ្ងៃ គឺនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ ខណៈតាមគម្រោងអាចទទួលប្រជាពលរដ្ឋដែលមកទទួលសេវាប្រម៉ាណ ១៥០០ នាក់៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        447
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        481
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        622

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm