ក្រុមការងារចុះមូលដ្ឋានស្រុកទ្រាំងថ្លែងអំណរគុណពលរដ្ឋ មន្រ្តីរាជការបានចូលថវិកាអភិវឌ្ឍន៍ព្រំដែន

2024/09/01 07:10:31 pm        127

តាកែវ ៖ សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ ឯកឧត្តម សុខ ពុទ្ធិវុធ និងឯកឧត្តម សុខ ផេង បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់និងកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈការចូលថវិការដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

​ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល និងផ្សព្វផ្សាយកលល្បិចឃោឃៅរបស់ពួកប្រឆាំងលើបញ្ហា CLV-DTA ជាមួយក្រុមការងារចុះមូលដ្ឋានឃុំ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាល ក្នុងស្រុកទ្រាំង នៅថ្ងៃ សៅរ៍ ទី ៣១ ខែ សីហា ឆ្នាំ ២០២៤នេះ ឯកឧត្តម សុខ ពុទ្ធិវុធ បានថ្លែងបន្តថាកន្លងមកនេះក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេស បានធ្វើការញុះញង់អូសទាញប្រជាពលរដ្ឋនិងមន្រ្តីរាជការអោយក្រោកឈរប្រឆាំងជាមួយរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងរឿងសហប្រតិបត្តិការអភិវឌ្ឍន៍ CLV-DTA ដោយចោទប្រកាន់ថារាជរដ្ឋាភិបាលធ្វើអោយបាត់បង់ទឹកដី។ ផ្ទុយទៅវិញកិច្ចសហប្រតិបត្តិការនេះបានជួយអភិវឌ្ឍន៍ខេត្តទាំង៤ បានយ៉ាងច្រើននិងបានធ្វើអោយជីវភាពបងប្អូនប្រជាពលរដ្ឋនៅខេត្តទាំង៤បានល្អប្រសើរថែមទៀតផង។

ក្នុងឱកាសនោះដែរឯកឧត្តម សុខ ផេង សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង បថ្លែងថា ថ្មីៗនេះរដ្ឋាភិបាលបានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលការបង្កើតមូលនិធិនេះមានគោលបំណងគៀងគរថវិកាបន្ថែម សម្រាប់អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនានាតាមបណ្ដោយព្រំដែន។ ទន្ទឹមនឹងនេះមានបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងប្រទេសបាទអបអរសាទរ បង្ហាញការគាំទ្រនិងចូលរួមថវិកាដល់មូលនិធិនេះយ៉ាងច្រើន ដែលនេះបង្ហាញឲ្យឃើញថាបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការរបស់យើងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមិននាំគ្នាជឿតាមការញុះរបស់ក្រុមប្រឆាំងមួយស្ដាប់តូចនៅក្រៅប្រទេសនោះទេ។

ជាចុងក្រោយឯកឧត្តម ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានធ្វើការកត់ឈ្មោះបងប្អូនប្រជាពលរដ្ឋដែលចូលថវិកាដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បញ្ជូនទៅរាជរដ្ឋាភិបាល ដើម្បីរាជរដ្ឋាភិបាល ចេញលិខិតថ្លែងឣំណរគុណជូនបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm