រុស្ស៊ីលើកឡើងថា ខ្លួននឹងផ្លាស់ប្តូរគោលការណ៍នុយក្លេអ៊ែរ ដោយសារតួនាទីលោកខាងលិចនៅអ៊ុយក្រែន

2024/09/02 04:33:09 pm        235

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេស លោក ហ្សឺហ្គេ រីយ៉ាកូស (Sergei Ryabkov) ដោយបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីនឹងផ្លាស់ប្តូរគោលការណ៍នុយក្លេអ៊ែរ (Nuclear doctrine)របស់ខ្លួនស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនចាត់ទុកថាជាការកើនឡើងតួនាទីរបស់លោកខាងលិចនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។

គោលការណ៍នុយក្លេអ៊ែរមានស្រាប់ ដែលមានចែងក្នុងក្រឹត្យមួយដោយលោកប្រធានាធិបតី Vladimir Putin កាលពីឆ្នាំ ២០២០ និយាយថា រុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែរមុនពីសត្រូវ ឬការវាយប្រហារណាមួយ ដែលចាត់ទុកថាជាការគំរាមកំហែងដល់សុវត្ថិភាពរដ្ឋរបស់ខ្លួន។

មួយចំនួនក្នុងចំណោមក្រុមអ្នកវិភាគយោធារបស់រុស្ស៊ី បានជំរុញឱ្យលោក Putin បន្ថយកម្រិតនៃការប្រើប្រាស់នុយក្លេអ៊ែរដើម្បីកាត់បន្ថយភាពតានតឹងជាមួយសត្រូវរបស់រុស្ស៊ីនៅលោកខាងលិច។

មេដឹកនាំកំពូលរបស់រុស្ស៊ីរូបធ្លាប់នេះបាននិយាយកាលពីខែមិថុនាថា គោលការណ៍នុយក្លេអ៊ែរគឺជា ឧបករណ៍រស់ ដែលអាចផ្លាស់ប្តូរអាស្រ័យលើព្រឹត្តិការណ៍ពិភពលោក។ ការអត្ថាធិប្បាយរបស់ លោក រីយ៉ាកូស កាលពីថ្ងៃអាទិត្យ គឺជាសេចក្តីថ្លែងការណ៍ច្បាស់លាស់បំផុតដែលថាការផ្លាស់ប្តូរពិតជានឹងត្រូវបានធ្វើឡើង។    

ទីក្រុងមូស្គូបានចោទប្រកាន់លោកខាងលិចថាបានប្រើប្រាស់អ៊ុយក្រែនជាកូនអុកដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ក្នុងគោលបំណងធ្វើឱ្យមានការបរាជ័យជាយុទ្ធសាស្រ្ត លើប្រទេសរុស្ស៊ី និងកាច់បំបាក់ឲ្យមហាអំណាចយោធាមួយនេះចុះខ្សោយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm