អគ្គិសនី​កម្ពុជាប៉ះ​សូល​ទី​ឡូ​អង្គរត្រូវបាន​លើក​ពេល​បណ្ដោះអាសន្ន​

2021/09/17 03:53:08 pm        109

​បាល់ទាត់៖ ជំនួប​ជើង​ទី​២ នៃ​លី​គ​កំពូល​កម្ពុជារវាង​ក្រុម​អគ្គិសនី​កម្ពុជា និង​ក្រុម​សូល​ទី​ឡូ​អង្គរ ដែល​គ្រោង​ជួបគ្នា​ក្នុង​វគ្គ​រក្សា​កៅអី​សុវត្ថិភាព​ពី​ការ​កាត់ចេញនៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ ចុង​សប្ដាហ៍​នេះត្រូវបាន​លើក​ពេល​ជា​បណ្ដោះអាសន្ន​ហើយ បន្ទាប់ពី​រកឃើញ​មន្ដ្រី​ក្លិប​សូល​ទី​ឡូ​អង្គរ ២​នាក់​មាន​វិជ្ជមាន​កូ​វីដ​-១៩។ នេះ​បើតាម​ការបញ្ជា​ក់លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណៈកម្មកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​-CNCC នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ។​

​តាម​ការជូនដំណឹងរ​បស់ CNCC បាន​ឲ្យ​ដឹងថា តាម​និតិ​វិធី​វិធាន​សុ​ត្ថិ​ភាព​ក្លិប​ទាំងអស់​តម្រូវ​ត្រូវធ្វើ​តេស្ត​រហ័ស​រាល់​មុន​គ្រប់ការ​ប្រកួត ហើយ​កាលពី​ថ្ងៃ​១៥ ខែកញ្ញា​ម្សិលមិញ ពេល​ក្លិប​សូល​ទី​ឡូ​អង្គរ​ធ្វើតេស្តរកឃើញ​មន្ត្រី ២​រូបមាន​លទ្ធផល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩។ បន្ទាប់មក​សំណាក​របស់​មន្ត្រី​ទាំងពីរត្រូវបាន​បន្ត​យកទៅ​ធ្វើតេស្ត PCR។ ដូច្នេះ​មន្ត្រី និង​កីឡាករ​ដ៏ទៃទៀតដែល​អវិជ្ជមាន និង​ការប្រកួត​ថ្ងៃទី​១៨ ខែកញ្ញា​ចុង​សប្ដាហ៍​នេះត្រូវ​រង់ចាំ​លទ្ធផល​វិភាគ​បញ្ជាក់​របស់​មន្ត្រី​ពីរ​សិន។​ ​យ៉ាងណាមិញ​តាម​ការបញ្ជាក់​របស់​គ​ណៈ​កម្ម​ការប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា ការប្រកួត​នេះត្រូវបាន​លើក​ពេល​ជា​បណ្ដោះអាសន្ន ដោយ​ការផ្លាសប្ដូរ​កាលបរិច្ឆេទ​ប្រកួត​ថ្មីដែល​នឹង​ជម្រាបជូន​នាពេល​ក្រោយ។​

​គួរ​ដឹងថា អគ្គិសនី​កម្ពុជា និង​សូល​ទី​ឡូ​អង្គរបាន​អស់​ឱកាស​ប្រជែង​ជើងឯក​លី​គ​កំពូល​កម្ពុជា​ទៅហើយ បន្ទាប់ពី​បញ្ចប់​ការប្រកួត​ជុំ​ទី​១ ដោយ​ឈរ​លេខ​១០ និង​លេខ​១២ ក្នុង​អគ្គិសនី​កម្ពុជា​រកបាន ៧​ពិន្ទុ​ក្នុង​ដៃ ខណៈ​សូល​ទី​ឡូ​អង្គររកបាន ៥​ពិន្ទុ​ប៉ុណ្ណោះ។ ដូច្នេះ​ក្រុម​ទាំងពីរ នឹងត្រូវ​ប្រកួត​វិលជុំ​ក្នុងចំណោម ៥​ក្រុម​បាត​តារាងដើម្បី​ស្វែងរក​កៅអី​សុវត្ថិភាព និង ១​ក្រុម​ដែលមាន​ពិន្ទុ​តិចជាងគេកាត់​ចេញពី​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២២។ ចំពោះ​លទ្ធផល​ជួបគ្នា រវាង​ក្រុម​ទាំងពីរកាលពី​ជើង​ទី​១ វិញ អគ្គិសនី​កម្ពុជាបាន​យកឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរក្រៅ​ដី ១-០៕

​អត្ថបទ៖ លី ឈុន​ឡា​, រូបភាព​ពាក់ព័ន្ធ ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm