ព្រះសីហនុ៖ នាវាកងទ័ពជើងទឹកអូស្ត្រាលី មួយគ្រឿង ឈ្មោះ FFH-157 បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ តាមផែនការ និងកម្មវិធីដែលបានគ្រោងទុក រយៈពេល ៣ថ្ងៃ (ថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០២៤) ក្នុងដំណើរទស្សនកិច្ច ដើម្បីបង្កើនសុឆន្ទៈ រវាងប្រទេសអូស្ត្រាលី និងកម្ពុជា ។








