ក្រុមបាល់ទះកម្ពុជាទទួលបានកៅអី SEA V.League 2025 ក្រោយឈ្នះគ្រប់ការប្រកួត នៃពានកម្រិត២

2024/09/02 06:26:40 pm        220

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានទទួលកៅអីលេងពានរង្វាន់កម្រិតទី១ ប្រចាំទំបន់ SEA V.League ឆ្នាំ២០២៥ ហើយ បន្ទាប់ពីដណ្ដើមបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ លើក្រុមភ្ញៀវ ក្នុងការប្រកួតបាល់ទះដណ្ដើមប្រាក់រង្វាន់ សម្ដេចមហាបវរធិបតី-SEA V.League Challenge ឆ្នាំ២០២៤ ដែលជាការប្រកួតកម្រិតទី២ ក្នុងតំបន់ កាលពីចុងសប្ដាហ៍កន្លងទៅ ។

សម្រាប់ការប្រកួត SEA V.League Challenge លើកដំបូង ដែលសមាគមកីឡាបាល់ទះអាស៊ីអាគ្នេយ៍(SAVA) បានបង្កើត និងអនុញ្ញាតឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះនេះ គឺដើម្បីផ្ដល់ឱកាសឲ្យក្រុមផ្សេងៗ ក្នុងតំបន់ ដែលមិនទាន់មានសិទ្ធចូលរួមប្រកួតក្របខណ្ឌ SEA V.League ពោលគឺក្រៅពីក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងវៀតណាម បានធ្វើការប្រកួតជម្រុះ ដើម្បីដណ្ដើមកៅអីឡើងទៅលេងពានកម្រិតទី១ ប្រចាំទំបន់នេះ ។

ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួត ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមម្ចាស់ផ្ទះកម្ពុជា ធ្វើបានយ៉ាងល្អ ដោយប្រកួតទី១ បានយកឈ្នះក្រុមម៉ាឡេស៊ី ៣-១ សិត ក្នុងពិន្ទុ ១៧-២៥, ២៥-១៨, ២៥-២១ និង ២៥-២១ ខណៈប្រកួតទី២ យកឈ្នះក្រុមឡាវ ៣-០ សិត ក្នុងពិន្ទុ ២៥-១៦, ២៥-១៨ និង ២៥-២៣ និងប្រកួតទី៣ យកឈ្នះក្រុមសិង្ហបុរី ៣-១ សិត ជាមួយពិន្ទុ ២៥-២០, ២៥-១០, ២៣-២៥ និង ២៥-១៨ ។

ជ័យជម្នះនេះ នាំឲ្យក្រុមបាល់ទះកម្ពុជា ឈរកំពូលតារាង ក្នុងការប្រកួតបាល់ទះដណ្ដើមប្រាក់រង្វាន់ សម្ដេចមហាបវរធិបតី-SEA V.League Challenge ឆ្នាំ២០២៤ ហើយក៏ទទួលបានសិទ្ធដើម្បីចូលរួមការប្រកួត SEA V.League 2025 ។

ក្រោយបញ្ចប់ការប្រកួតកម្រិតតំបន់នេះដែរ ក្រុមទាំង ៤ នៅសល់ភារកិច្ចដ៏សំខាន់ ១ថ្ងៃទៀត ពោលគឺនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ដែលក្រុមនីមួយៗ ត្រូវប្រកួតខ្វែង ក្នុងនោះក្រុមកំពូលតារាងកម្ពុជា ត្រូវជួបក្រុមលេខ៤ ឡាវ ខណៈក្រុមលេខ២ ម៉ាឡេស៊ី ត្រូវជួបក្រុមលេខ សិង្ហបុរី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមប្រាក់រង្វាន់សម្ដេចមហាបវរធិបតី ដោយក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់ ១០០លានរៀល, លេខ២ ទទួលបាន ៣០លានរៀល, លេខ៣ ទទួលបាន ២០លានរៀល និងលេខ៤ ទទួលបាន ១០លានរៀល៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm