លោក Lai៖ ប្រសិនបើចិន ចង់បានកោះតៃវ៉ាន់ ខ្លួនក៏គួរតែទាមទារយកទឹកដីពីរុស្ស៊ី វិញដែរ

2024/09/02 06:55:47 pm        181

មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ប្រសិនបើការអះអាងសិទ្ធិលើកោះតៃវ៉ាន់ របស់ប្រទេសចិន សំដៅលើបូរណភាពទឹកដី នោះចិនគួរតែទាមទារយកទឹកដីពីប្រទេសរុស្ស៊ីមកវិញ ដែលបានចុះហត្ថលេខាដោយរាជវង្សចិនចុងក្រោយនៅក្នុងសតវត្សទី១៩។

ចិន ចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ការប្រើកម្លាំងដើម្បីក្រសោបយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងឡើយ។ រដ្ឋាភិបាលតៃវ៉ាន់បដិសេធការអះអាងសិទ្ធិទាំងនោះ ដោយនិយាយថាមានតែប្រជាជនកោះនេះទេដែលអាចសម្រេចអនាគតពួកគេបាន។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍តៃវ៉ាន់ ដែលចាក់ផ្សាយកាលពីយប់ថ្ងៃអាទិត្យ (០១ កញ្ញា) លោក Lai ដែលចិនហៅថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» បានលើកឡើងពីសន្ធិសញ្ញា អៃគុន (Aigun) ឆ្នាំ១៨៥៨ ដែលចិនបានចុះហត្ថលេខាលើទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ដែលឥឡូវនេះស្ថិតនៅចុងបូព៌ារបស់រុស្ស៊ី ដោយបង្កើតបានជាភាគច្រើននៃព្រំដែនសម័យបច្ចុប្បន្នតាមបណ្តោយទន្លេ អាម័រ (Amur) ឬហៅថាទន្លេ ហ៊ីឡុង (Heilong)។

លោក Lai បាននិយាយថា «ប្រសិនបើចិនចង់បានបូរណភាពទឹកដីមែន ហេតុអ្វីមិនយកទឹកដីពីរុស្ស៊ីដែលបានចុះហត្ថលេខាក្នុងសន្ធិសញ្ញា Aigun មកវិញ»។ គួរម្លឹកថា រាជវង្សឈីង (Qing) ចុងក្រោយរបស់ចិន ដើមឡើយបានបដិសេធមិនផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះទេ ប៉ុន្តែពីរឆ្នាំក្រោយមកសន្ធិសញ្ញានោះត្រូវបានបញ្ជាក់នៅក្នុងអនុសញ្ញាក្រុងប៉េកាំង ក្នុងអ្វីដែលចិនហៅថាសន្ធិសញ្ញា «មិនស្មើភាព» ជាមួយមហាអំណាចបរទេសក្នុងសតវត្សទី១៩៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm