ប្រទេសប៉ូឡូញ បានប្រារព្ធខួបលើកទី៨៥នៃការផ្ទុះឡើងសង្គ្រាមលោកលើកទីពីរ កាលពីថ្ងៃអាទិត្យដោយមានពិធីសំខាន់ៗ នៅក្នុងទីក្រុង Westerplatte និងទីក្រុង Wielun ។

នៅពេលព្រឹកព្រលឹមក្នុងទីក្រុង Westerplatte ជាឧបទ្វីបមួយក្នុងទីក្រុង Gdansk តំបន់បាល់ទិក ព្រឹត្តិការណ៍ បានចាប់ផ្តើមដោយមានសំឡេងស៊ីរ៉ែនរោទិ៍ នៅមុនម៉ោង ៤:៤៥នាទី ព្រឹកម៉ោងក្នុងតំបន់ ដោយបន្លឺឡើងពីពេលវេលាពិតជាក់លាក់កាលពី៨៥ឆ្នាំមុន នៅពេលដែលណាហ្ស៊ីអាល្លឺម៉ង់ បានបើកការវាយប្រហារលើមធ្យោបាយដឹកជញ្ជូនយោធាប៉ូឡូញ និងឃ្លាំនៅទីនោះ។

ពិធីនេះ ត្រូវបានរៀបចំដោយក្រសួងការពារជាតិ និងទីក្រុង Gdansk ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk។
ក្នុងអំឡុងពេលសុន្ទរកថា លោកTusk បានបញ្ជាក់ពីសារៈសំខាន់នៃការរួបរួមក្នុងការប្រឈមមុខទៅនឹងការឈ្លានពាន។
លោកនិយាយថា ប៉ូឡូញ មិនត្រូវប្រឈមមុខទៅនឹងការឈ្លានពានណាមួយឡើយ ហើយបានបញ្ជាក់ពីតម្រូវការសម្រាប់ការលះបង់ពេញលេញ ក្នុងវិស័យការពារជាតិ។
ទន្ទឹមនឹងនេះ នៅទីក្រុង Wielun ភាគកណ្តាល ពិធីមួយបានចាប់ផ្តើមនៅពេលព្រឹក ដើម្បីរំលឹកខួបនៃការទម្លាក់គ្រាប់បែកទៅលើទីក្រុង ក្នុងឆ្នាំ១៩៣៩ ។
ការវាយប្រហារ ទៅលើទីក្រុង Wielun និងទីក្រុង Westerplatte ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាសកម្មភាពសំខាន់ដំបូងនៃសង្គ្រាមលោកលើកទីពីរ។
តាមការការប៉ាន់ប្រមាណបានឲ្យដឹងថា នគរបាល ៥,៥ លាន ទៅ ៦លាននាក់ បានបាត់បង់ជីវិតក្នុងអំឡុងសង្គ្រាមនោះ។