តារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ តេលាខ្មែរ

2024/09/02 10:07:21 pm        999

តេលាខ្មែរ ដែលមានប្រវត្តិតាំងពីទស្សវត្សទី៦០មកម៉្លេះ ក្រោមចក្ខុវិស័យ​ផ្គត់ផ្គង់​ផលិត​ផល​ប្រេង​ឥន្ធនៈ​ និងឧស្ម័ន ហ្គាស (LPG) ដែលមានគុណភាពខ្ពស់ជូនប្រជាជនខ្មែរ បានប្រកាសជាផ្លូវការ តារា​ចម្រៀងដ៏ល្បីនៅកម្ពុជា លោកស្រី ឱក សុគន្ធកញ្ញា ចូលរួមជាសមាជិក ដើម្បីជាតំណាង និង​ជួយ​ជំរុញ​ចក្ខុវិស័យរបស់ តេលាខ្មែរ ក្រោមរូបភាពជាទូតសុច្ឆន្ទៈ។

លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករង តេលាខ្មែរ នៅក្នុងពិធីចុះហត្ថលេខាជាផ្លូវការ នៃ​កិច្ច​ព្រម​ព្រៀង​ទូត​សុច្ឆន្ទៈ រវាងតេលាខ្មែរ និងឱក សុគន្ធកញ្ញា នៅថ្ងៃទី៣១ សីហា ឆ្នាំ២០២៤កន្លងទៅ បាន​មានប្រសាសន៍ថា មូលហេតុដែល តេលាខ្មែរ ជ្រើសរើសលោកស្រី ឱក សុគន្ធកញ្ញា ជា​ទូត​សុច្ឆន្ទៈ ដោយសារតែលោកស្រី ជាតារាល្បី សុភាពរាបសា រួសរាយរាក់ទាក់ ឈ្លាសវៃ ពូកែ និង​មាន​សេចក្តីថ្លៃថ្នូរ ថែមទាំងរូបសម្បត្តិសមរម្យជាខ្មែរ ដែលស័ក្តិសមជាទូតសុច្ឆន្ទៈ តេលាខ្មែរ។

លោកឧកញ៉ា បានលើកឡើងថា តេលាខ្មែរ បានពាំនាំយកនូវសមិទ្ធផលថ្មី ដែលជា​ផលិតផល​ស្តង់ដារ​អន្តរជាតិ ដើម្បីប្រកួតប្រជែងទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងតំបន់។ តាម​ការសិក្សា និងពិសោធន៍ច្បាស់លាស់ តេលាខ្មែរ បានណែនាំឱ្យស្គាល់ពីផលិតផល ប្រេងសាំង ប្រេង​ម៉ាស៊ូត គីណេតិច និង ហ្គាស ព្រីម ជាបច្ចេកវិទ្យាចុងក្រោយបំផុតពីសហរដ្ឋអាមេរិក។ ផល​ប្រយោជន៍សំខានៗ៤យ៉ាង រួមមាន៖ សន្ទុះខ្លាំង សម្អាតម៉ាស៊ីនបានល្អ អាចធ្វើដំណើរបានឆ្ងាយ និង​បរិមាណគ្រប់លីត្រ ។

លោកឧកញ៉ា ឈុន វ៉ាន់ឌី បានគូសបញ្ជាក់ថា តេលាខ្មែរ ពិតជា​មាន​មោទនភាព​ណាស់​ក្នុង​ការ​នាំចូល​ផលិតផលគុណភាពស្តង់ដារអន្តរជាតិនេះ សម្រាប់ផ្គត់ផ្គង់ជូនប្រជាជនខ្មែរ តាមរយៈ​សេវា​កម្មល្អ ដែលសបញ្ជាក់ពីគុណតម្លៃវប្បធម៌ខ្មែរ និងក្រោមទស្សនៈវិស័យរួមគ្នាតែមួយ ខ្មែរ​ស្រឡាញ់​ខ្មែរ​ ខ្មែរគាំទ្រខ្មែរ។ ចំពោះចក្ខុវិស័យនេះ ក្រុមហ៊ុនប្ដេជ្ញាចិត្ត ក្នុងការចូលរួមអភិវឌ្ឍ និងលើក​ស្ទួយ​ប្រទេស​ជាតិ​ឱ្យមានភាពរីកចម្រើនឆ្ពោះទៅមុខ “អនាគតរួមគ្នា” ។ លោកសង្ឃឹមយ៉ាងមុតមាំថា អតិថិជនទាំងអស់ នឹងចូលរួមក្នុងការលើកស្ទួយផលិតផលរបស់ក្រុមហ៊ុនខ្មែរ ដែល​មាន​គុណ​ភាព​ខ្ពស់ និងសេវាកម្មល្អ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជន ដៃគូអាជីវកម្ម​ទាំង​អស់​កន្លង​មក សម្រាប់ការជឿទុកចិត្តក្នុងការគាំទ្រផលិតផល និងសេវាកម្មរបស់ តេលាខ្មែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        31
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm