មន្ទីរពេទ្យឥណ្ឌា ពុំបានបំពេញសន្យាសុវត្ថិភាពគ្រូពេទ្យ មុនហេតុការណ៍រំលោភសម្លាប់កើតឡើង

2024/09/02 10:55:14 pm        44


យោងតាមអនុស្សរណៈរបស់រដ្ឋាភិបាលផ្ទៃក្នុង ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័របានបង្ហាញថា កាលពី ៥ឆ្នាំមុន រដ្ឋាភិបាលនៃរដ្ឋ វេស បេនហ្កាល់ (West Bengal) នៅឥណ្ឌា បានសន្យាថានឹងទប់ស្កាត់អំពើហិង្សាលើវេជ្ជបណ្ឌិត ហើយបានសន្យាថាមន្ទីរពេទ្យរដ្ឋនឹងមានឧបករណ៍សន្តិសុខកាន់តែប្រសើរឡើង រួមទាំងមានឆ្មាំល្បាតស្ត្រីដើម្បីគាំទ្រដល់គ្រូពេទ្យស្ត្រី និងការគ្រប់គ្រងលើច្រកចេញចូលមន្ទីរពេទ្យជាដើម។

ប៉ុន្តែយោងតាមប្រភពគ្រូពេទ្យជាច្រើនបានឱ្យដឹងថា វិធានការទាំងនោះពុំត្រូវបានអនុវត្តទេនៅតាមមន្ទីរពេទ្យរដ្ឋ ដែលគ្រូពេទ្យហាត់ការស្រ្តីម្នាក់ត្រូវបានរំលោភសម្លាប់កាលពីថ្ងៃទី០៩ ខែសីហា។

ផ្ទុយទៅវិញ នៅថ្ងៃដែលឈានទៅដល់ហេតុការណ៍មនុស្សឃាត ដែលបង្កឱ្យមានការខឹងសម្បារទូទាំងប្រទេសនិងកូដកម្មពីគ្រូពេទ្យនោះ មានតែឆ្មាំល្បាតប្រុសពីរនាក់ប៉ុណ្ណោះដែលនៅមើលការខុសត្រូវមន្ទីរពេទ្យមួយនោះ។ ប្រភពពីគ្រូពេទ្យហាត់ការបាននិយាយថា កាមេរ៉ាសុវត្ថិភាពនៅមន្ទីរពេទ្យមានមិនគ្រប់គ្រាន់ ទ្វារបន្ទប់សម្រាកមិនមានសោរត្រឹមត្រូវ ហើយបរិក្ខារសុវត្ថិភាពជាច្រើនមិនដំណើរការ។

ជាមួយគ្នានេះ គ្រូពេទ្យជាច្រើនបានត្អូញត្អែរពីលក្ខខណ្ឌការងារមិនល្អ រួមទាំងសកម្មភាពកម្រោលពីក្រុមគ្រួសារអ្នកជំងឺ និងអ្នកខ្លះត្រូវសម្រាកនៅលើកៅអីក្នុងច្រករបៀងមន្ទីរពេទ្យ ដោយសារពុំមានកន្លែងសម្រាកគ្រប់គ្រាន់។ ការរំលោភសម្លាប់លើគ្រូពេទ្យនៅទីក្រុង កុលកាតា (Kolkata) នេះ បានឆ្លុះបញ្ជាំងពីការរំលោភបូកកាលឆ្នាំ២០១២ លើបុគ្គលិកថែទាំសុខភាពម្នាក់នៅទីក្រុង ញូវដេលី (Delhi) ដែលធ្វើអោយពលរដ្ឋឥណ្ឌាខឹងសម្បារ និងបង្កឱ្យមានការតវ៉ាដូចគ្នានេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm