រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែលស្នើឲ្យអគ្គរដ្ឋអាជ្ញាដាក់សំណើទៅតុលាការ ដើម្បីឲ្យបញ្ឈប់កូដកម្ម

2024/09/02 11:13:53 pm        39


រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានស្នើឲ្យអគ្គរដ្ឋអាជ្ញារបស់ប្រទេសនេះដាក់សំណើបន្ទាន់មួយទៅកាន់តុលាការ ដើម្បីទប់ស្កាត់កូដកម្មដែលគ្រោងមានទូទាំងប្រទេស នៅថ្ងៃចន្ទ (ទី២ ខែកញ្ញា) នេះ ដោយការធ្វើនេះមានគោលបំណងដាក់សម្ពាធដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ឲ្យនាំយកមកវិញនូវចំណាប់ថ្នូរអ៊ីស្រាអែលដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។

នៅក្នុងលិខិតរបស់លោកផ្ញើទៅកាន់អគ្គរដ្ឋអាជ្ញាលោក Gali Baharav-Miara លោក Smotrich បានអះអាងថា កូដកម្មមិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ ព្រោះវាមានបំណងជះឥទ្ធិពលមិនត្រឹមត្រូវដល់ការសម្រេចគោលនយោបាយសំខាន់ៗរបស់អ្នកនយោបាយលើបញ្ហាទាក់ទងនឹងសន្តិសុខរដ្ឋ។

លោកក៏បានលើកឡើងផងដែរថា កូដកម្មគ្រប់ទីកន្លេង ដែលនឹងបិទប្រទេស ក្នុងនោះរួមទាំងជើងហោះហើរចេញផងដែរ មានផលវិជ្ជមានដល់សេដ្ឋកិច្ចយ៉ាងធំធេង ដែលនឹងបណ្តាលឲ្យមានការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរ នៅក្នុងសម័យសង្គ្រាម។ មិនមានការឆ្លើយតបភ្លាមៗនោះឡើយពីលោក Baharav-Miara។

គួរបញ្ជាក់ថា ការអំពាវនាវឲ្យមានកូដកម្មទូទៅរយៈពេល ១ថ្ងៃ ដោយលោក Arnon Bar-David ដែលសហជីព Histadrut របស់លោក តំណាងឲ្យកម្មកររាប់សែននាក់ ត្រូវបានគាំទ្រដោយក្រុមហ៊ុនផលិត និងសហគ្រិនសំខាន់ៗរបស់អ៊ីស្រាអែល នៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ កូដកម្មនឹងចាប់ផ្តើមនៅវេលាម៉ោង ៦ព្រឹក (ម៉ោងក្នុងស្រុក)៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        56
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm