ពលរដ្ឋកម្ពុជាថ្កោលទោសបាតុកម្មនៅកូរ៉េដែលចង់ផ្តួលរំលំរដ្ឋាភិបាលក្រោមលេស CLV

2024/09/02 11:53:03 pm        843

ប្រជាពលរដ្ឋកម្ពុជាបានថ្កោលទោសចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំ​ដោយ​ជន​ក្បត់​ជាតិ ៣ជំនាន់ ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ ដែលមាន​ចេត​នា​ធ្វើ​បដិវត្តន៍​ផ្តួល​រំលំ​រាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បងទឹកដី។

លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI ថ្លែងថា ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់រស់នៅក្នុងប្រទេសដែលកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ លោកមិនគាំទ្រ​ដាច់​ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពបំផ្លាញរាជរដ្ឋាភិបាល ក្នុង​បំណង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​វឹកវរ ចលាចល បាត់បង់សន្តិភាព។

លោកថ្លែងថា «ក្នុងនាមខ្ញុំជាមន្ត្រីរាជការ ហើយក៏ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋខ្មែរ​ម្នាក់​ដែល​កំពុ​ង​រស់​នៅ​ស្រុក​ខ្មែរ គឺខ្ញុំមិនគាំទ្រ ហើយខ្ញុំសូមថ្កោលទោសទាំងស្រុងចំពោះទង្វើទាំងអស់នេះ ព្រោះ កាល​ណា​ញុះញង់ធ្វើឱ្យមានបដិវត្តន៍ពណ៌ ធ្វើឱ្យសង្គ្រាមស៊ីវិលកើតឡើងចៀសមិនរួចទេ បើ​សិន​ជា​រឿងហ្នឹងទប់ស្កាត់មិនបាន»។

លោកនាយកវិទ្យាស្ថាន NTTI បញ្ជាក់ថា បាតុកម្មនៅកូរ៉េខាងត្បូង គឺជន​ក្បត់​ជាតិ ៣ជំនាន់ បំភ្លៃ​ការ​ពិត​ធ្វើ​ឱ្យបងប្អូនពលករយល់ច្រឡំថា កិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បង់ទឹកដី ប៉ុន្តែ​ការ​ពិត​ពួកគេប្រើកម្លាំងពលករដើម្បីធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ធ្វើឱ្យ​ពលរដ្ឋ​ដែល​មិនបានគិតគូរច្បាស់លាស់ ធ្លាក់ខ្លួនក្លាយជាជនក្បត់ជាតិជាមួយក្រុមឧទ្ទាមទាំងនោះ ដោយមិនដឹងខ្លួន។

លោក តែប តុន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានលើកឡើងថា បាតុកម្មនៅកូរ៉េខាងត្បូង ក៏ដូចជា​បណ្តា​ប្រទេសផ្សេងៗគឺមានក្រុមប្រឆាំងនៅពីក្រោយខ្នង ដឹកនាំ ដោយ ជន​ក្បត់​ជាតិ ៣ជំនាន់ ដែលមានគោលបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ មិនមែនជារឿង​ជំទាស់​ការ​អភិវឌ្ឍ​នៅ​តំបន់ត្រីកោណនោះទេ។

លោកនិយាយថា «ចំពោះខ្ញុំផ្ទាល់ សូមថ្កោលទោសយ៉ាង​ដាច់​អហង្ការ​ចំពោះ​អ្នក​ដែល​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង និងអ្នកដែលចូលរួមមួយក្តាប់តូចក្នុងគោលបំណងធ្វើឱ្យរាជរដ្ឋាភិបាលដួលរលំ ហើយ​រឿង​នេះ បើរាជរដ្ឋាភិបាលមិនខំប្រឹងទប់ស្កាត់ទេ អាចក្លាយជារឿងសង្គ្រាមស៊ីវិលរ៉ាំរៃក្នុងស្រុក ដែល​ធ្វើឱ្យប្រជាជនទាំងអស់មិនអាចរស់នៅបានសុខស្រួលនោះទេ»។

ប្រជាពលរដ្ឋ​ម្នាក់​ទៀតគឺ លោក ឌិន សំអាត បានលើកឡើងថា សកម្មភាពបាតុកម្ម​នៅ​កូរ៉េ​ខាង​ត្បូង គឺជាការប្រឆាំងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ក្រោមលេស CLV ដែលមិនអាចទទួលយកបាន។ ពលករនៅក្រៅប្រទេសគួរតែមានការគិតគូរឱ្យបានច្បាស់ មុននឹងចូលរួមសកម្មភាពទាំងនោះ ព្រោះ​ក្បាលម៉ាស៊ីនដឹកនាំបាតុកម្ម ធ្វើឡើងដើម្បីតែផលប្រយោជន៍ ពោលគឺគេ​យក​កម្លាំង​ពលករ​ធ្វើ​បដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល និងដើម្បីប្រមូលលុយប៉ុណ្ណោះ។ 

លោកថ្លែងថា«ក្នុងនាមប្រជាពលរដ្ឋម្នាក់ និងក្រុមគ្រួសារទាំងមូល ខ្ញុំសុំថ្កោលទោស​ចំពោះ​ពួក​គាត់​តែម្តង ជាពិសេសគឺក្បាលម៉ាស៊ីនដឹកនាំធ្វើកូដកម្មហ្នឹង គឺសុំថ្កោលទោសគាត់តែម្តង បើ​សិន​ណា​ជា​រាជរដ្ឋាភិបាលមានច្រកណាដែលអនុវត្តច្បាប់ពួកគាត់ឱ្យវាសម អាហ្នឹងគួរតែអនុវត្ត អត់​អាច​បណ្តោយចឹងបានទេ»៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        37
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm