សហជីពនៅកម្ពុជាថ្កោលទោសបាតុកម្មនៅកូរ៉េដែលចង់ផ្តួលរំលំរដ្ឋាភិបាលក្រោមលេសCLV

2024/09/03 12:15:27 am        777

សហជីពនៅកម្ពុជាចេញថ្កោលទោសចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយ​ជន​ក្បត់​ជាតិ ៣ជំនាន់ ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ មានចេតនា​ធ្វើ​បដិវត្តន៍​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បងទឹកដី។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្កោល​ទោស​ចំពោះ​បាតុកម្ម​ក្បត់​ជាតិ​នៅប្រទេសកូរ៉េខាងត្បូង ដែលដឹកនាំដោយជន​ក្បត់​ជាតិ ៣ជំនាន់ កាលពីថ្ងៃទី១ ខែកញ្ញា។ មេឧទ្ទាមនេះបានយករឿង CLV ទៅបំភ្លៃការពិតប្រមូលកម្លាំងពលករ ដោយ​វិធី​សាស្ត្រ​ខ្ចី​កម្លាំង​ពលករធ្វើបាតុកម្មប៉ុន្តែការពិតដើម្បីអនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាក់​ស្តែងបាតុករម្នាក់បានប្រកាសពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយស្រែក​លាប​ពណ៌​ថា ទម្លាក់របបផ្តាច់ការទើបទឹកដីខ្មែរស្ថិតនៅគង់វង្សជាអមតៈ។

លោកថ្លែងថា «ការចូលរួមសម្តែងមតិទាមទារឬក៏ការតវ៉ាណាមួយគឺជាសិទ្ធិ ប៉ុន្តែការចូលរួម​ក្នុង​ចេតនា​ផ្តួល​រំលំ រាជរដ្ឋាភិបាលតាមការធ្វើបាតុកម្ម ឬកុបកម្ម គឺជារឿងខុសច្បាប់ទាំងស្រុង ហើយ​បង​ប្អូន​ពលករឬជនណាក៏ដោយ ដែលចូលរួម​សកម្មភាព​ធ្វើ​បាតុកម្ម​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់កើតចេញពីការបោះឆ្នោតគឺជាជនក្បត់ជាតិ ខុសច្បាប់ទាំងស្រុង»។

ទន្ទឹមនេះលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ក៏បាន បានថ្លែងថ្កោល​ទោស​យ៉ាង​ដាច់អហង្ការចំពោះសកម្មភាពបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី។ លោកថា ការធ្វើបាតុកម្មនេះ គ្មានគោលបំណងស្នើសុំរាជរដ្ឋាភិបាលដកខ្លួនចេញពី CLV នោះទេ ប៉ុន្តែជាការបញ្ជាក់ក្នុងន័យច្បាស់ថា ជាបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តើចេញពីការបោះឆ្នោត មានបំណងចង់ឱ្យមានចលាចលក្នុងសង្គម បែកបាក់ជាតិ ចេតនាបង្កាត់ភ្លើងសង្គ្រាមជាថ្មី។

លោកថ្លែងថា៖«ក្នុងនាមសហជីពខ្ញុំសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមជ្រុលនិយមក្បត់ជាតិ ជាពិសេស គឺជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងក្រុមចលនាបាតុកម្មនៅកូរ៉េដែលមានចេតនាធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ សូមអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះជនជ្រុលនិយមក្បត់ជាតិទាំងអស់នេះ»។

ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា មិនគាំទ្រដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពបំផុលបំផុសឱ្យពលករស្លូតត្រង់ចូលរួមបាតុកម្មក្បត់ជាតិ មានបំណង់ធ្វើឱ្យអស្ថេរភាពសង្គម អាប់អោនកេរ្តិ៍ឈ្មោះកិត្តិយសជាតិ។  

លោកថ្លែងថា៖«សូមបងប្អូនយើងកុំលង់កុំឈ្លក់ជាមួយជនអគតិមួយចំនួនដែលកំពុងតែធ្វើឱ្យប្អូន ខាតផលប្រយោជន៍ខាតពេលវេលា ហើយខ្ញុំសូមថ្កោលទោសចំពោះជនដែលបាននឹងកំពុងធ្វើបាតុកម្មនោះ វាជាបាតុកម្មមួយមិនត្រឹមត្រូវតាមច្បាប់ ហើយជាបាតុកម្មក្បត់ជាតិ»។

សហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនក្រៅប្រទេស ជាពិសេសនៅកូរ៉េខាងត្បូងត្រូវពិចារណាឱ្យ បានច្បាស់បើមិនចង់ឱ្យខ្លួនឯងក្លាយទៅជាអ្នកចូលរួមចលនាក្បត់ជាតិ កុំធ្វើធ្វើសកម្មភាព កុំដើរតាមការអូសទាញពីក្រុមឧទ្ទាមក្រៅច្បាប់។បើបងប្អូនចូលរួមជាមួយនឹងសកម្មភាពទាំងនោះ ចៀសមិនផុតពីចូលរួមនូវសកម្មភាពក្បត់ជាតិ និងត្រូវទទួលទោសចំពោះមុខច្បាប់៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm