មជ្ឈមណ្ឌលអ៊ីស្លាម និងព្រះវិហារ រងការខូចខាតយ៉ាងដំណំក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវ រដ្ឋធានីប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទនេះ ។
ជនមូស្លីមនាំគ្នាបួងសួងនៅមុខគំនរបាក់បែកព្រះវិហារ ខណៈដែលពលរដ្ឋនៅទូទាំងទីក្រុងគីវ ភ្ញាក់ឡើង ឮសំឡេងប្រព័ន្ធការពារដែនអាកាសបាញ់ស្កាត់ និងបាញ់ទម្លាក់មីស៊ីល ។
កងទ័ពអាកាសអ៊ុយក្រែន និយាយថា ពួកគេបានបំផ្លាញមីស៊ីល ២២គ្រាប់ ក្នុងចំណោមមីស៊ីល ៣៥គ្រាប់របស់រុស្ស៊ី ក៏ដូចជាយានដ្រូន ២០គ្រឿង នៅក្នុងចំណោមយានដ្រូន ២៣គ្រឿង ។
ពួកគេបញ្ជាក់ថា វាគឺជាមីស៊ីលតម្រង់គោលដៅ និងមីស៊ីលបាលីស្ទិក ត្រូវបានប្រើប្រាស់ដោយរុស្ស៊ី ៕


