[UPDATE] តុលាការអ៊ីស្រាអែលសម្រេចថា ត្រូវតែបញ្ឈប់កូដកម្ម ជុំវិញការស្លាប់ចំណាប់ថ្នូរ នៅហ្កាហ្សា

2024/09/03 02:20:57 am        61

តុលាការការងារអ៊ីស្រាអែល បានសម្រេចថា កូដកម្មឈប់ធ្វើការងារ ដែលឲ្យឈ្មោះថា វិបត្តិចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សានោះ ត្រូវតែបញ្ឈប់។ តុលាការបានចូលរួមជាមួយរដ្ឋាភិបាល តាមរយៈការសម្រេចរបស់ខ្លួន នាថ្ងៃចន្ទ (ទី២ ខែកញ្ញា) នេះ ដោយលើកឡើងថា កូដកម្មនេះមានហេតុផលនយោបាយ ហើយត្រូវបញ្ចប់ត្រឹមម៉ោង ២ និង ៣០នាទីរសៀល ម៉ោងក្នុងស្រុក។

គួរបញ្ជាក់ថា សហជីពដ៏ធំបំផុតរបស់អ៊ីស្រាអែល បានអំពាវនាវឲ្យមានកូដកម្មនេះ ដើម្បីតវ៉ានឹងភាពបរាជ័យរបស់រដ្ឋាភិបាល ក្នុងការជួយរំដោះចំណាប់ថ្នូរជាច្រើននាក់ដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្កាហ្សា។ ការតវ៉ា នៅថ្ងៃចន្ទ បាននាំឲ្យមានការបិទ និងការរំខានផ្សេងៗទៀត នៅទូទាំងប្រទេស ក្នុងនោះរួមទាំងនៅអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ខ្លួនផងដែរ។

តែទោះជាយ៉ាងណាក្ដី ការអំពាវនាវនេះត្រូវបានផ្នែកខ្លះមិនអើពើ ដែលឆ្លុះបញ្ចាំងពីការបែកបាក់នយោបាយយ៉ាងស៊ីជម្រៅ នៅក្នុងប្រទេស។

កាលពីល្ងាចថ្ងៃអាទិត្យ (ទី១ ខែកញ្ញា) ប្រជាជនអ៊ីស្រាអែលរាប់សែននាក់ បាននាំគ្នាចេញមកតាមដងផ្លូវ ដើម្បីបង្ហាញភាពសោកសៅ និងកំហឹង បន្ទាប់ពីចំណាប់ថ្នូរ ៦នាក់ ត្រូវបានប្រទះឃើញស្លាប់ នៅក្នុងតំបន់ហ្កាហ្សា។ ក្រុមគ្រួសារ និងសាធារណជនជាច្រើន បានស្តីបន្ទោសនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដោយនិយាយថា ពួកគេអាចត្រូវបានត្រឡប់មកវិញទាំងរស់ ប្រសិនបើឈានកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស ដើម្បីបញ្ចប់សង្គ្រាម ដែលមានរយៈពេលជិត ១១ខែនេះ។

ប៉ុន្តែអ្នកផ្សេងទៀត គាំទ្រយុទ្ធសាស្ត្ររបស់លោក Netanyahu ក្នុងការបន្តដាក់សម្ពាធយោធាឥតឈប់ឈរលើក្រុមហាម៉ាស ដែលការវាយប្រហារថ្ងៃទី៧ ខែតុលា ចូលទៅក្នុងដែនដីអ៊ីស្រាអែល បានបង្កឲ្យមានភ្លើងសង្រ្គាមរហូតមកដល់ពេលនេះ។ ពួកគេនិយាយថា នៅទីបំផុត វានឹងបង្ខំឲ្យពួកសកម្មប្រយុទ្ធព្រមចុះចាញ់ ចំពោះការទាមទាររបស់អ៊ីស្រាអែល ដែលអាចនាំឲ្យមានការជួយសង្គ្រោះជោគជ័យជាងនេះ និងទីបំផុត អាចបំផ្លាញក្រុមនេះបាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        95
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        133
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm