អ្នកដំណើរ​តាម​យន្តហោះ​ផ្តល់​ទស្សនៈ​លើ​ការ​ធ្វើ​តេស្តរ​កវី​រុស​នៅ​អង់គ្លេស​

2021/09/18 07:18:28 pm        463

​អង់គ្លេស៖ រដ្ឋាភិបាល​អង់គ្លេស​និយាយ​ថា ខ្លួន​មាន​ផែនការ​សម្រួល​ឲ្យ​បាន​ងាយស្រួល​នូវ​វិធានការ សម្រាប់​ការធ្វើដំណើរ​អន្តរជាតិ​ក្នុងកំឡុងពេល​មាន​វីរុស​រាតត្បាត ​COVID-19​។ រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន ​លោក Grant Shapps បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter ថា​ លោក​នឹង​ដាក់ចេញ​នូវ​វិធានការ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​អន្តរជាតិឲ្យ​បាន​ងាយស្រួលក្នុងការ​កាត់បន្ថយការចំណាយ ដោយ​ទទួលបាន​អត្ថប្រយោជន៍ពីការចាក់​វ៉ាក់សាំង​កម្រិត​ខ្ពស់ និង​ការពារ​យើងទាំងអស់គ្នា​។

អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន Stansted បានផ្តល់​ទស្សនៈ​ចម្រុះ​គ្នាដោយ​អ្នកខ្លះនិយាយ​ថា​ វិធានការ​បច្ចុប្បន្ន​សម​ហេតុផល និង​ងាយស្រួល​ធ្វើតាម ហើយអ្នក​ផ្សេងទៀតអះអាងថា ​ពួក​គេ​ត្រូវការ​ភាពសាមញ្ញ​។ រដ្ឋាភិបាល​កំពុងស្ថិត​នៅក្រោម​សម្ពាធ​ ដើម្បី​លុបចោល​ប្រព័ន្ធ​នៃ​ការធ្វើ​ចរាចរ​ណ៍របស់ខ្លួនដែល​ចាត់ថ្នាក់​ប្រទេស​ដូចជា​ព័ណ៌​ក្រហម លឿងទុំ ឬ​បៃតង​ដែលមាន​ហានិភ័យ​ខ្ពស់ មធ្យម ឬ​ទាប​ពី​វីរុស​កូ​រ៉ូ​ណា​។ នាពេល​បច្ចុប្បន្ននេះ ប្រជាជនមកពី​ប្រទេស ដែលមានឈ្មោះ​ក្នុង​បញ្ជី​ក្រហម​ត្រូវ​ចំណាយពេល​ ១០​ថ្ងៃនៅក្នុង​សណ្ឋាគារដែល​ដាក់​ឲ្យធ្វើ​ច​ត្តាឡី​ស័កអនុម័ត​ពី​រដ្ឋាភិបាល​។

អ្នកដំណើរ​ដែល​មិនបានចាក់​វ៉ាក់សាំង មកពី​ប្រទេសដែលមាន​បញ្ជី​ឈ្មោះ​កម្រិត​ហា​នី​ភ័យ​មធ្យម ត្រូវតែ​ធ្វើ​ច​ត្តា​ឡី​ស័ករយៈពេល ១០ថ្ងៃ​នៅលំនៅដ្ឋាន​ ឬ​កន្លែង​ស្នាក់នៅ ខណៈ​អ្នកដំណើរដែល​បានចាក់​វ៉ាក់សាំងបង្ការ​ពេញលេញ ត្រូវធ្វើ​តេស្ត​រក​វីរុស​កូ​រ៉ូ​ណា​មុន ​និង​ក្រោយពេល​មកដល់​ចក្រភព​អង់គ្លេស​។ ក្រុមហ៊ុន​អាកាសចរណ៍​ និង​ពាណិជ្ជកម្ម​ទេសចរ​ណ៏​បាន​ត្អូញត្អែរថា តម្រូវការ​ស្មុគស្មាញ និង​មានតម្លៃ​ថ្លៃ​របស់​ចក្រភព​អង់គ្លេសកំពុង​ធ្វើឱ្យ​ប្រជាជន​ឃ្លាតឆ្ងាយ និង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ការ​ស្តារឡើងវិញ​ក្រោយពី​ជំងឺ​រាតត្បាត​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        161
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        201
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm