អ្នកជំងឺកូវីដ-១៩ ចន្លោះពី៥០នាក់​ទៅ១០០នាក់ ចូលព្យាបាលនៅមណ្ឌលស្តាតអូឡាំពិក រកឃើញកូវីដ-១៩បំប្លែងថ្មី

2021/09/18 07:23:56 pm        888

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាប្រធានគ្រប់គ្រងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា ក្នុងមួយថ្ងៃមានអ្នកជំងឺកូវីដ-១៩ ចន្លោះពី៥០នាក់ ទៅ១០០នាក់ បន្តចូលមកសម្រាកព្យាបាលជំងឺនៅមណ្ឌលស្តាតអូឡាំពិក ក្នុងនោះរកឃើញកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា(Delta)។

លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបន្តទៀតថា ថ្វីត្បិតតែចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មួយរយៈចុងក្រោយបានកើនឡើងបន្តិច ប៉ុន្តែចំនួនអ្នកជំងឺកូវីដ-១៩ ដែលចូលមកសម្រាក​ព្យាបាល​នៅមណ្ឌលថែទាំព្យាបាលកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក ក៏មិនមានអ្នកជំងឺចូល​មកច្រើន​ដែរ។

លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកជំងឺ​ដែលចូល​មក​ព្យាបាលកូវីដ-១៩ នៅមណ្ឌលថែទាំព្យាបាលកូវីដ-១៩ ពហុឡីដ្ឋានជាតិអូឡាំពិក បានរកឃើញអ្នកជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទដែលតា (Delta) ស្ទើពាក់កណ្តាល នៃចំនួនអ្នកជំងឺដែលបានចូលមក។ ប៉ុន្តែចំនួនខាងលើនេះ នាពេល ខាងមុខ យើងមិនទាន់​អាច​សន្និដ្ឋាន​បានយ៉ាងណានោះទេ ហើយករណីធ្ងន់ក៏មិនមានចំនួនច្រើននោះដែរ។

​ទន្ទឹមនឹងនោះមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានត្រៀមជាស្រេច នៅសម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត ក្រុមការងារគ្រូពេទ្យ និងក្រុមបំរើសេវាកម្មផ្សេងៗ ប្រសិនបើ​មាន​បញ្ហាបន្ទាន់ណាមួយកើតឡើង យើងរៀបចំចាត់ចែងបានភ្លាមៗ។ ដោយគិតត្រឹមព្រឹកនេះ គ្រែសម្រាប់ទទួលអ្នកជំងឺ ឲ្យចូលមកសម្រាកព្យាបាលកូវីដ-១៩ មានចំនួន៤០០០គ្រែ និង​ត្រៀម៨០០គ្រែទៀត ដើម្បីរៀបចំដាក់បន្ថែម។ ប៉ុន្តែបើទោះជាមានអ្នកជំងឺកើន គឺមណ្ឌល​ថែទាំ​ព្យាបាលកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក អាចគ្រប់គ្រងបាន៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm