សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យលោកជំទាវ ចុង មីង (Zong Ming) ចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារ

2024/09/03 04:36:46 pm        265

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ជាកិច្ចចាប់ផ្ដើមសម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរសប់លោកជំទាវ និងគណៈប្រតិភូនៃ សភាតំណាងប្រជាជនចិនក្រុងសៀងហៃ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយបានអញ្ជើញទៅទស្សនានៅតំបន់រម្មណីយដ្ឋានអង្គរ និងប្រាសាទអង្គរវត្តផងដែរ។ 

សម្ដេចបានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងជាប្រវត្តិសាស្រ្ដដែលបានចាប់ផ្ដើមតាំងពីយូរឡុងណាស់មកហើយ តាំងពីជំនាន់ការដឹកនាំរបស់សម្ដេចព្រះរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ រហូតដល់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏នៅតែបន្តនៅការពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរជាប្រចាំ។ រហូតមកដល់ចប្ចុប្បន្ននេះ ទំនាក់ទំនងប្រទេសទាំងពីរបានឈានដល់ទំនាក់ទំនងមិត្តភាពដែកថែប ដែលមានភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ និងតែងតែជួយគ្នាទៅវិញទៅមកនូវគ្រប់កាលៈទេសៈទាំងអស់។

សម្ដេចប្រធានរដ្ឋសភា បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា មិនដែលងាករេចំពោះការគាំទ្រនូវគោលនយោបាយចិនតែមួយ។ ទន្ទឹមនឹងនេះ សម្ដេចក៏បានថ្លែងអំណរគុណដល់មិត្តចិនដែលតែងតែបានជួយគាំទ្រដល់កម្ពុជា ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា រួមនឹងការគាំទ្រដល់ការស្ថាបនាលើហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់កម្ពុជាផងដែរ។

ជាការឆ្លើយតប លោកជំទាវ សភាតំណាងប្រជាជនចិនក្រុងសៀងហៃ បានថ្លែងអំណរគុណដល់សម្ដេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាទាំងមូលដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងល្អ ដែលធ្វើឱ្យលោកជំទាវមានអារម្មណ៍កក់ក្ដៅ ប្រៀបដូចជាមកដល់ផ្ទះរបស់បងប្អូន។

លោកជំទាវបន្តថា លោកជំទាវ និងគណៈប្រតិភូក៏បានទៅទស្សនកិច្ចនៅព្រលានយន្តហោះថ្មី ខេត្តសៀមរាបដែលសមិទ្ធផលនេះ ក៏ជានិមិត្តរូបមួយនៃទំនាក់ទំនងកម្ពុជា-ចិនផងដែរ ដែលសមិទ្ធផលនេះ ជាការរួមចំណែកក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជារបស់ចិនតាមរយៈគោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm