អ្នកស្លាប់ដោយសារព្យុះត្រូពិក យ៉ាហ្គី ហក់ឡើងដល់១៤នាក់ ខណៈវាយប្រហារប្រទេសហ្វីលីពីន

2024/09/03 04:49:51 pm        119

ព្យុះត្រូពិកដ៏កំណាចមួយបានបង្កឱ្យមានទឹកជំនន់ និងបំណាក់ដី ឆក់យកជីវិតមនុស្សរហូតដល់ ១៤នាក់ ក្រោយមានអ្នកស្លាប់ ៩នាក់ កាលពីថ្ងៃចន្ទ នៅក្នុងប្រទេសហ្វីលីពីន។   

ព្យុះត្រូពិក យ៉ាហ្គី (Yagi) បានវាយប្រហារភាគខាងជើងប្រទេសនេះកាលពីយប់ជ្រៅឈានចូលដល់ថ្ងៃចន្ទដើមសប្ដាហ៍នេះ។ភ្លៀងធ្លាក់ខ្លាំងបានជន់លិចតំបន់ជាច្រើន និងបណ្ដាលឲ្យមានបំណាក់ដី។ សារព័ត៌មាន Newswire បាននិយាយថាចំនួនអ្នកស្លាប់បានកើនឡើងដល់១៤នាក់ហើយនៅអង្គារនេះ។

ព្យុះកួច និងព្យុះទីហ្វុងធំៗប្រហែល២០ បានវាយប្រហារហ្វីលីពីន ឬដែនទឹកជុំវិញប្រទេសនេះជារៀងរាល់ឆ្នាំ ជាធម្មតានៅចន្លោះចុងខែមិថុនា និងខែតុលា ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានសម្លាប់មនុស្សរាប់សិបនាក់ក្នុងមួយលើកៗ។

ព្យុះកំណាច យ៉ាហ្គី បានបោះពួយឆ្លងកាត់តំបន់ ប៊ីខូល (Bicol) ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល កាលពីយប់ជ្រៅរំលងអធ្រាត្រថ្ងៃអាទិត្យ ។  

សាលារៀន និងការិយាល័យរដ្ឋាភិបាលនៅទូទាំងទីក្រុងម៉ានីល ត្រូវបានបិទជាការប្រុងប្រយ័ត្ន    ខណៈសេវានាវាចម្លងនៅក្នុងតំបន់រងផលប៉ះពាល់ត្រូវបានផ្អាក ហើយជើងហោះហើរក្នុងស្រុកចំនួន ២៩ ត្រូវបានលុបចោល។    

មន្ត្រីព័ត៌មានទីក្រុងបានប្រាប់សារព័ត៌មាន AFP ថា មនុស្ស ៣ នាក់ រួមទាំងស្ត្រីមានផ្ទៃពោះម្នាក់បានស្លាប់ នៅក្នុងបំណាក់ដីនៅទីក្រុង អង់ទីប៉ូឡូ (Antipolo)ជាយរដ្ឋធានីម៉ានីល។ សាកសពមនុស្សបួននាក់ផ្សេងទៀតដែលជាជនរងគ្រោះលង់ទឹកទាំងអស់ ក៏ត្រូវបានរកឃើញផងដែរកាលពីថ្ងៃចន្ទ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        24
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        31
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm