រដ្ឋអាជ្ញា ប្រទេសវេណេស៊ុយអេឡា ស្វែងរកចាប់ខ្លួនបេក្ខជនបក្សប្រឆាំង លោក Gonzalez

2024/09/03 04:58:55 pm        146

រដ្ឋអាជ្ញារបស់ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃចន្ទទី២ ខែកញ្ញា បានស្នើសុំដីកាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក Edmundo Gonzalez បន្ទាប់ពី លោក មិនបានឆ្លើយតបទៅនឹងការកោះហៅចំនួនបីលើក ដើម្បីផ្តល់សក្ខីកម្មអំពីគេហទំព័ររបស់គណបក្សប្រឆាំង ដែលបានផ្សព្វផ្សាយលទ្ធផលលម្អិតនៃការបោះឆ្នោតប្រធានាធិបតី ដែលមានភាពចម្រូងចម្រាស់របស់ប្រទេស។

គេហទំព័រនេះ កំពុងត្រូវបានស៊ើបអង្កេតពីបទ «ដណ្តើមយកតួនាទី» របស់អាជ្ញាធររៀបចំការបោះឆ្នោត ដែលនិយាយថា ប្រធានាធិបតី លោក Nicolas Maduro បានទទួលជ័យជម្នះក្នុងការប្រកួតប្រជែងការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ប៉ុន្តែពុំបានផ្សព្វផ្សាយលទ្ធផលលម្អិត នោះទេ។

អាជ្ញាធររៀបចំការបោះឆ្នោតជាតិ របស់ប្រទេសវេណេស៊ុយអេឡា និងតុលាការកំពូលរបស់ខ្លួន បាននិយាយថា លោក Maduro គឺជាអ្នកឈ្នះក្នុងការបោះឆ្នោតដោយទទួលបានសំឡេងជាងពាក់កណ្តាល ប៉ុន្តែចំនួនសរុប ដែលត្រូវបានបង្ហោះដោយគណបក្សប្រឆាំង បង្ហាញពីជ័យជម្នះយ៉ាងលើសលប់សម្រាប់ លោក Gonzalez ។

គណបក្សប្រឆាំង បណ្តាប្រទេសលោកខាងលិចមួយចំនួន និងស្ថាប័នអន្តរជាតិ ព្រមទាំងក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការបោះឆ្នោតពុំមានតម្លាភាព និងទាមទារឱ្យមានការចេញផ្សាយលទ្ធផលសរុបពេញលេញ ដោយមួយចំនួននិយាយថាមានការក្លែងបន្លំ។

មន្ត្រីគណបក្សកាន់អំណាច រួមទាំងលោក Maduro បានចោទប្រកាន់ក្រុមប្រឆាំងថា បានបង្កអំពើហិង្សា ហើយរដ្ឋអាជ្ញា លោក Tarek Saab បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើមេដឹកនាំបក្សប្រឆាំងលោកស្រី Maria Corina Machado លោកGonzalez និងគេហទំព័រ ដែលគណបក្សប្រឆាំងបានបង្ហោះច្បាប់ចម្លងនៃចំនួនសន្លឹកឆ្នោតសរុប។

ការតវ៉ា ចាប់តាំងពីការបោះឆ្នោតមក បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៧នាក់ស្លាប់។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        26
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm