លោក Trump ថាខ្លួនមានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ២០២០

2024/09/03 05:37:20 pm        104

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលប្រឈមមុខនឹងការចោទប្រកាន់ពីសហព័ន្ធ និងរដ្ឋជុំវិញការព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ បានលើកឡើងថាលោកមាន «សិទ្ធិគ្រប់គ្រាន់» ក្នុងការជ្រៀតជ្រែកក្នុងការបោះឆ្នោតនោះ។

នៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ ហ្វកញូវស៍ (Fox News) ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ (០១ កញ្ញា) លោក Trump បានលើកជាសំណួរថា «អ្នកដែលឮទេថាអ្នកជាប់ចោទពីបទជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតី ទាំងដែលអ្នកមានសិទ្ធិគ្រប់យ៉ាងដើម្បីធ្វើដូច្នេះ»?

គួររម្លឹកថា អ្នកគាំទ្ររបស់លោក Trump បានសម្រុកចូលវិមានកាពីតូលអាមេរិកកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្នុងការប៉ុនប៉ងដែលមិនបានសម្រេចមួយដើម្បីរារាំងសភាមិនឱ្យបញ្ជាក់លទ្ធផលឆ្នោតឆ្នាំ២០២០ បន្ទាប់ពីមានការអះអាងមិនពិតជាច្រើនសប្តាហ៍ដោយលោក Trump ថាលោកបានឈ្នះទល់នឹងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden)។

បណ្ដឹងរបស់សហព័ន្ធបានចោទប្រកាន់លោក Trump ពីបទបោកប្រាស់ពលរដ្ឋអាមេរិកដោយការប៉ុនប៉ងរារាំងការបញ្ជាក់ពីជ័យជម្នះរបស់លោក Biden នោះ។ បេក្ខភាពប្រធានាធិបតីរបស់បក្សសាធារណរដ្ឋរូបនេះក៏ប្រឈមនឹងការចោទប្រកាន់ថ្មីរបស់សហព័ន្ធកាលពីខែមុន ជុំវិញករណីនេះ។

លោក Trump មិនបានបញ្ជាក់ទេថា តើលោកនឹងទទួលយកលទ្ធផលឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកាដោយគ្មានលក្ខខណ្ឌឬយ៉ាងណា ប្រសិនបើគូប្រជែងបក្សប្រជាធិបតេយ្យរបស់ខ្លួនគឺលោកស្រី កាម៉ាឡា ហារីស (Kamala Harris) ជាអ្នកឈ្នះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ យុទ្ធនាការរបស់លោកស្រី Harris បាននិយាយថា ការអត្ថាធិប្បាយចុងក្រោយបំផុតរបស់លោក Trump ទៅកាន់ Fox News និងសុន្ទរកថាពីមុនរបស់លោក «បង្ហាញយ៉ាងច្បាស់ថាលោក Trump ជឿជាក់ថាខ្លួនធំជាងច្បាប់»៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm