ក្រសួងរៀបចំដែនដី ដកស្រង់បទពិសោធន៍ពីហុងកុងលើការកសាងលំនៅឋាន ប្រកបដោយអនាម័យ បរិស្ថានស្អាត និងកុំឲ្យមានគម្លាតសង្គម

2024/09/03 05:48:12 pm        133

ភ្នំពេញ៖ អ្នកជំនាញមកពីហុងកុង បានធ្វើបទបង្ហាញ ក្នុងការផ្ដល់នូវបទពិសោធន៍បន្ថែម ទៅ​ថ្នាក់​ដឹកនាំ និងមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពីការកសាង​នូវ​លំនៅ​ឋាន​ ដែលប្រកបដោយអនាម័យ មានបរិស្ថានស្អាតល្អ និងកុំឲ្យមានគម្លាតសង្គម ។

ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្ដីពីបទពិសោធន៍ការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និង​ហុងកុង កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា កម្ពុជា​ចាប់​ពី​ពេល​នេះ​ទៅមុខ នឹងមានបុរីជនបទ មានន័យថាគ្រប់ទីប្រជុំជនទាំងអស់ នឹងមានទឹក អគ្គិសនី ផ្លូវ សាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ គ្រប់បែប​យ៉ាង​ដោយ​ប្រជាជន​រស់​នៅ​ជ​​នបទ ក៏មានជីវិតរស់នៅដូចអ្នកនៅទីក្រុង ហើយក៏នឹងកសាងសង្គមឱ្យក្លាយជាភូមិ​ឋាន​ក្សេម​ក្សាន្ត​ មានទ្រនំសុភមង្គល សម្រាប់ប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តមបន្តថា ការរៀបចំផ្ទះសម្បែង គឺអាស្រ័យលើគំនិតច្នៃប្រឌិត របស់យើងផ្ទាល់ ហើយ​ការ​ដក​​ស្រ​ង់​បទពិសោធន៍ពីហុងកុង ក្នុងការរៀបចំទីក្រុង និងលំនៅឋាននាពេលនេះ គឺជាការ​ចង្អុល​បង្ហាញ​ដ៏​ត្រឹម​ត្រូវមួយ ដើម្បីអាចយកបទពិសោធន៍ទាំងនោះ មកច្នៃប្រឌិតបន្ថែមទៀត សំដៅ​ឱ្យ​ការ​រៀប​ចំ​ទីក្រុង និងលំនៅឋានក្នុងប្រទេសកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង និងក្លាយ​ជាទី​ក្រុង​ដែល​គួរឱ្យចង់រស់នៅ ប្រកបដោយអនាម័យ និងបរិស្ថានស្អាត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាមួយនេះ ដើម្បីរក្សា​ស្ថិរភាព​ក្នុង​ទីក្រុង​ឱ្យ​បាន​ល្អ​នោះ ត្រូវធ្វើយ៉ាងណា កុំឱ្យមានការបែងចែកគំលាតក្នុងការរស់នៅ រវាងអ្នកមាន និងអ្នកមាន​ជីវភាព​មធ្យម ឬអ្នកក្រីក្រ ដោយធ្វើយ៉ាងណា ឱ្យទាំងអស់គ្នា អាចរស់នៅជាមួយគ្នាបាន ដែល​នេះ​គឺ​ជា​ចំណុចយុទ្ធសាស្ត្រ ក្នុងការកសាងទីក្រុង សំដៅរក្សាស្ថិរភាព និង​កុំ​ឱ្យ​មានការ​បែក​បាក់​ក្នុង​សង្គម។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសិក្ខាសាលានេះ មានសារៈសំខាន់ និង ជា​ការ​កសាង​សមត្ថភាពមន្ត្រី សមត្ថភាពស្ថាប័ន និងគួរតែរៀបចំឱ្យបានទៀងទាត់ ហើយបើកចំហ ដើម្បី​ប្រមូល​ធាតុចូល និងការឯកភាពគ្នា ថាតើយើងទាំង​អស់​គ្នា​ចង់រៀបចំ​ប្រទេស​កម្ពុជា​ដោយ​របៀប​ណា។

ជាមួយនេះ ឯកឧត្តម បានបង្ហាញនូវការគាំទ្រ លើកទឹកចិត្តទាំងស្មារតី ទាំងថវិកា និង​នយោបាយ​ជូន​ដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុង​ការ​រៀបចំ​សិក្ខាសាលានេះ ឱ្យបានជាប់ជាប្រចាំ ដើម្បីផ្ដល់វេទិកា​បើក​ចំហ​ដល់​អ្នក​ដែល​មាន​បំណង​ចង់​ចូលរួម ក្នុងនោះមាននិស្សិត និងអ្នកដែលប្រកបអាជីពខាងវិស័យនេះ ក្នុង​ការ​ក្រេប​យក​ចំណេះ​ដឹង និងជជែកវែកញែកសំដៅសម្រេចបាននូវការឯកភាពគ្នា ។

គួរបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យសិក្ខាកាម​បាន​យល់​ដឹង​ក្នុង​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និងរួមគ្នាកសាងអនាគត​របស់​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        140
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm