ការ​ប៉ះទង្គិច​គ្នា​ក្នុង​បាតុកម្ម​របស់​យុវជន​ឥណ្ឌា អ្នក​តវ៉ា​ត្រូវ​ឃុំខ្លួន​

2021/09/18 07:48:23 pm        153

​ឥណ្ឌា៖ សមាជិក​យុវជន​នៃ​គណបក្ស ​Congress ជា​បក្ស​ប្រឆាំង​ធំ​របស់​ប្រទេស​ឥណ្ឌា​បាន​ប៉ះ​ទង្គិច​ជាមួយ​នគរបាល ​អំឡុង​ការ​តវ៉ា​តាម​ដង​ផ្លូវ​កាលពី​ថ្ងៃ​សុក្រ​ដែល​ទាមទារ​ឱ្យ​មាន​ការ​ងារ​ធ្វើ ខណៈ​សេដ្ឋកិច្ច​របស់​ប្រទេស​ងើបឡើង​វិញ​ពី​ការ​បិទ​ខ្ទប់​ ដោយសារ​វីរុស​ឆ្លង​កាល​ពី​ឆ្នាំមុនបណ្ដាល​ឱ្យ​គ្មាន​ការងារ​ធ្វើ​ច្រើន​។

ពួកគេ​បាន​ជំរុញ​ប្រជាជន​កុំ​ឱ្យ​ប្រារព្ធ​ខួប​កំណើត​គម្រប់ ​៧១​ឆ្នាំ​របស់​នាយក​រដ្ឋមន្ត្រី លោក Narendra Modi កាលពី​ថ្ងៃ​សុក្រ។ អ្នកគាំទ្រ​គណបក្ស Congress ប្រមាណ ១៥០​នាក់​បាន​កាន់​​បដា​ធំ​មួយ​ដើរ​ឆ្លងកាត់​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​ញូ​វ​ឌេ​លី​។​ ​ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​បាន​ព្យា​យាម​លោតរំលង​រនាំង​ឃាំង​របស់​នគរបាល ដែល​បាន​ដាក់​រាំង​ការ​ដើរ​ក្បួន​ទៅកាន់​ការិយា​ល័យ​រដ្ឋាភិបាល​។ នគរបាល​បាន​ចាប់ខ្លួន​ក្រុម​បាតុករ​មួយ​ចំនួន​ ហើយ​យក​ពួកគេ​ទៅ​ដាក់​ក្នុង​រថយន្ត​ក្រុង​។

លោក Harish Pawar ប្រធាន​ក្រុម​យុវជន​របស់​គណបក្ស Congress បាន​និយាយ​ថា លោក Modi គួរតែ​សុំ​ឱ្យ​ប្រជាជន​កុំ​ប្រារព្ធ​ពិធី​ខួបកំណើត​របស់​លោក​ ដោយ​សារ​តែការបំផ្លាញ​ពី​វីរុស COVID-19 និង​ភាព​អត់​ការងារ​ធ្វើ​កើន​ឡើង​។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបា​ល​ឥណ្ឌា ​លោក Mansukh Mandaviya បាន​និយាយ​ថា ​ប្រជាជន ១០​លាន​នាក់​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​វីរុស COVID-19 កាលពី​ថ្ងៃ​សុក្រ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ពិធី​ខួបកំណើត​របស់​លោក ​Modi​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        161
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        201
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm