ទីក្រុងមូស្គូព្រមានពីការកែប្រែប្រកបដោយអស្ថិរភាពក្នុងគោលនយោបាយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក

2024/09/03 07:11:02 pm        191

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ហ្សឺហ្គេ រីយ៉ាបកូវ (Sergey Ryabkov) បានព្រមានថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន អាចប៉ះពាល់ដល់សន្តិសុខពិភពលោកយ៉ាងធ្ងន់ធ្ងរ។

សារព័ត៌មាន New York Times បានរាយការណ៍កាលពីខែមុនថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានអនុម័តកំណែថ្មីនៃយុទ្ធសាស្ត្រនុយក្លេអ៊ែរដែលមានចំណាត់ថ្នាក់ខ្ពស់កាលពីខែមីនា ដោយមានការផ្លាស់ប្តូរផ្តោតលើសមត្ថភាពនុយក្លេអ៊ែររបស់ចិន ដែលកំពុងកើនឡើងខ្លាំង។ យោងតាមសារព័ត៌មានដដែលនេះបានឲ្យដឹងថា ឯកសារនេះបានពិចារណាពីបញ្ហាប្រឈមផ្នែកនុយក្លេអ៊ែរពីប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃអាទិត្យ លោក រីយ៉ាបកូវ បាននិយាយថា ខណៈដែលឆាប់ពេកក្នុងការធ្វើអត្ថាធិប្បាយលើចំណុចជាក់លាក់នៃយុទ្ធសាស្ត្រថ្មីនេះ ដោយសារមិនទាន់ត្រូវបានប្រកាសជាសាធារណៈមានសញ្ញាដំបូងជាច្រើនគួរឱ្យព្រួយបារម្ភ។

លោកបន្ថែមថា ដោយមើលឃើញគោលនយោបាយការបរទេសរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ការកែប្រែណាមួយអាចត្រូវបានរំពឹងទុក រួមទាំងការបង្កឱ្យមានអស្ថិរភាពយ៉ាងខ្លាំងផងដែរ ។

សហរដ្ឋអាមេរិក និងរុស្ស៊ី មានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេបំផុតក្នុងពិភពលោក ដែលមានក្បាលគ្រាប់ប្រហែល ៥.០០០ និង ៥.៥០០ គ្រាប់។ មហាអំណាចទាំងពីរក៏ជាម្ចាស់ហត្ថលេខីនៃសន្ធិសញ្ញា New START កំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលបានដាក់ពង្រាយដល់១.៥៥០ គ្រាប់ ។ ប្រទេសចិនដែលត្រូវបានគេប៉ាន់ប្រមាណថាមាននុយក្លេអ៊ែប្រហែល ៥០០គ្រាប់បានបង្ហើបថាខ្លួនពុំមានគម្រោងចូលរួមក្នុងសន្ធិសញ្ញានេះទេ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        10
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm