មន្ដ្រីជំនាញអំពាវនាវដល់ប្រជានេសាទ សូមកុំប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់

2024/09/03 08:28:55 pm        161

ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទ ល្មើសច្បាប់ រួមមាន អាំងវែកទ័រឆក់ត្រី ឧបករណ៍ស្បៃមុង សាច់អួនក្រលាញឹក និងឧបករណ៍ នេសាទខុសច្បាប់ផ្សេងៗមួយចំនួនទៀត ដែលបង្កមហន្តរាយ និងបំផ្លិចបំផ្លាញធនធាន ជលផលរបស់យើងអោយវិនាស​ពីមួយថ្ងៃទៅមួយថ្ងៃនោះ ។ ​សូមអោយបងប្អូន ងាកមកចូលរួមថែរក្សា ការពារ និងអភិរក្ស ដើម្បីអោយធនធាន​របស់យើង​ស្ថិតស្ថេរ គង់វង្ស យូរអង្វែង សម្រាប់ពេលបច្ចុប្បន្ន ​និងទៅអនាគត់។

ការអំពាវនាវនេះ គឺធ្វើឡើងកាលពីថ្ងៃទី០២ ​ខែកញ្ញា ឆ្នាំ២០២៤ ខណៈពេលដែរឯកឧត្តម ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រែកប្រសព្វ​ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរមូលដ្ឋាន ​សហគមន៍នេសាទ​ និងប្រជាការពារ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅភូមិសាស្ត្រឃុំចំបក់ និងឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការរុះរើ និងបំផ្លាញចោលនូវឧករណ៍ នេសាទល្មើសច្បាប់ ចំនួន ០២ករណី រួមមាន របាំងព្រួលសាច់រ៉ាវ ចំនួន ១៩ខ្សែ ប្រវែង៩៥០ម៉ែត្រ ក្រឡាទំហំ ៣ទៅ៥ សង់ទីម៉ែត្រ, លបរ៉ាវចំនួន ១៩គ្រឿង ក្រឡាទំហំ ៣ទៅ៥ សង់ទីម៉ែត្រ, របាំងព្រួលស្បៃមុង ចំនួន ៣៦ខ្សែ ប្រវែង ១៦២០ម៉ែត្រ, លូស្បៃមុងចំនួន ៣៦មាត់លូ, បង្គោលចម្រឹងប្ញស្សី ចំនួន ៧៨០ដើម និងចាក់លែងត្រីចម្រុះចូលក្នុង​បឹងធម្មជាតិ ​ទម្ងន់ប្រមាណ ២០០គីឡូក្រាម ។

លោក ម៉ុក ពន្លក​ នាយខណ្ឌរដ្ឋបាលជលផល​ក្រចេះ ​បាន​បញ្ជាក់ឲ្យដឹងថា លោកនឹង​បន្ត​សហការ​ជាមួយ ​គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ​អាជ្ញាធរមូលដ្ឋាន​ និង​សហគមន៍នេសាទ ចុះ​បង្ក្រាបបទល្មើសនេសាទខុសច្បាប់ដូចភ្លៀងរលឹម មិនថា​រដូវបិទ​ ឬរដូវបើកនេសាទឡើយ ៕ ដោយ សេង ម័រ

 


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm