កីឡាករម៉ូតូស្ព័រកម្ពុជា រំពឹងទាញបានផលចំណេញច្រើន ប្រសិនបើមានទីលានស្ដង់ដារនៅកម្ពុជា

2024/09/03 08:39:24 pm        134

កីឡាករប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ រំពឹងនឹងអាចទាញបានផលប្រយោជន៍ជាច្រើន ប្រសិនបើកម្ពុជាមានទីលានប្រណាំងយានយន្ដស្ដង់ដារ និងរៀបចំព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិ ពិសេសការប្រណាំងម៉ូតូស្ព័រ ដ្បិតបច្ចុប្បន្នធនធានកីឡាករ និងអ្នកស្រលាញ់វិស័យកីឡានេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ តែខ្វះខាតទីលាន ។

ការលើកឡើងនេះ បន្ទាប់ពី ពិសិដ្ឋ ត្រឡប់មកពីចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី វិញ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយទទួលបានលទ្ធផលល្អលើសការរំពឹងទុក ក្នុងការបង្ហាញខ្លួនលើទីលានអន្ដរជាតិ Sepang Circurt កម្រិតស្ដង់ដារ  GP លើកដំបូងនេះ ។

ពិសិដ្ឋ បានលើកឡើងថា ខ្លួនមិនរំពឹងការចូលរួមព្រឹត្តិការណ៍ដ៏ធំលើកដំបូងនេះ ទទួលបានសមិទ្ធផលរហូតដល់ចំណាត់ថ្នាក់លេខ៤ នោះទេ ដោយសារម៉ូតូក៏ខ្ចីគេ ហើយបទពិសោធន៍លើទីលាន ក៏មិនមាន តែដោយសារការស្រលាញ់ និងខំប្រឹងមិនបោះបង់ បានធ្វើឲ្យយុវជនខ្មែររូបនេះ ទទួលបានសមិទ្ធផលដ៏ល្អប្រសើរ ។

ទន្ទឹមជាមួយការទទួលបានសមិទ្ធផលថ្មីលើឆាកអន្ដរជាតិនេះដែរ ឈឹម ពិសិដ្ឋ បានលើកឡើងថា ខ្លួនក៏ចង់ឲ្យមានទីលានស្ដង់ដារ និងមានការប្រកួតអន្ដរជាតិនៅកម្ពុជាដែរ ។ អ្នកលេងម៉ូតូស្ព័ររូបនេះ បន្ដថា បច្ចុប្បន្នធនធានកីឡាករក្នុងវិស័យនេះ មានច្រើន ទោះបីធៀបនឹងបណ្ដាប្រទេសផ្សេងៗ នៅមានកម្រិត តែបើកម្ពុជា មានទីលានប្រណាំងម៉ូតូស្ដង់ដារតាមច្បាប់ FIM ឬ FIA លោកជឿថា វិស័យនេះ នឹងរីកចម្រើន ហើយអាចផ្ដល់នូវផលចំណេញជាច្រើន ទាំងក្នុងវិស័យកីឡាយានយន្ដ ក៏ដូចជាទេសចរណ៍ទៀតផង ។

គួរដឹងថា  ឈឹម ពិសិដ្ឋ បានចាប់យកអាជីពប្រណាំងម៉ូតូស្ព័រ តាំងពីឆ្នាំ២០១៩មក ហើយធ្លាប់ចូលរួមប្រណាំងក្នុងស្រុក និងទីលាន Mira International ប្រទេសថៃ ៤លើក ជាមួយកីឡាករខ្លាំងៗ។ នេះជាលើកដំបូងហើយ ដែលរូបគេបានបោះជំហានចូលរួមការប្រកួតលើទីលានខ្នាតធំស្ដង់ដារអន្ដរជាតិ នៅប្រទេសម៉ាឡេស៊ី ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm