[UPDATE] រថយន្តដឹកសិស្សបើកបុកហ្វូងមនុស្ស នៅចិន ដោយសម្លាប់មនុស្សយ៉ាងតិច ១១នាក់

2024/09/03 08:40:55 pm        103

សារព័ត៌មានរដ្ឋចិនរាយការណ៍ថា រថយន្តដឹកសិស្សរបស់សាលាមួយ បានបើកចូលហ្វូងមនុស្សយ៉ាងពេញទំហឹង ដោយបានបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងតិច ១១នាក់ ក្នុងនោះរួមទាំងសិស្ស ៥នាក់ នៅក្នុងខេត្ត Shandong ប្រទេសចិនផងដែរ។ ចំណែកមនុស្សជាច្រើននាក់ទៀត បានរងរបួស ក្នុងនោះមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

រថយន្តនេះ ហាក់ដូចជាបានបុកសិស្ស និងឪពុកម្តាយរបស់សិស្ស ខណៈដែលពួកគេកំពុងឈរនៅខាងក្រៅទ្វារសាលារៀនក្នុងទីក្រុង Tai'an។

សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹង អ្នកបើកបរបាន «បាត់បង់ការគ្រប់គ្រង» លើរថយន្ត ហើយត្រូវបានចាប់ខ្លួន បន្ទាប់ពីកើតហេតុការណ៍នោះ ខណៈដែលនគរបាលស៊ើបអង្កេតពីមូលហេតុ ដែលនាំឲ្យមានឧបទ្ទវហេតុនេះ។ នាពេលនេះ គេមិនទាន់ដឹងថា តើឧបទ្ទវហេតុនោះ កើតមានឡើងដោយចេតនា ឬយ៉ាងណានោះទេ។

បន្ទាប់ពីរថយន្តក្រុង បានបើកបុកឪពុកម្តាយ និងកូនៗ នៅលើចិញ្ចើមផ្លូវនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ មនុស្សសរុបចំនួន ១១នាក់ បានបាត់បង់ជីវិត (ក្នុងនោះមានឪពុកម្តាយ ៦នាក់ និងសិស្ស ៥នាក់)»។ រីឯមនុស្ស ១២នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពមិនមានអ្វីប៉ះពាល់ដល់អាយុជីវិតឡើយ។

រូបភាព និងវីដេអូនៃឧបទ្ទវហេតុ កំពុងត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីមនុស្សហាក់ដូចជាជាប់នៅក្រោមរថយន្ត។ ហេតុការណ៍នេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសិស្សបានត្រឡប់ទៅសាលារៀនវិញ ដើម្បីចាប់ផ្ដើមបវេសនកាលថ្មី៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        3
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm