កំពង់ឆ្នាំង ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រុមគ្រួសារអតីតយុទ្ធជនពលី បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់ក្រុមគ្រួសារអតីតយុទ្ធជនពលីដូចជាពួកគាត់ និងគ្រួសារអតីតយុទ្ធជនទាំងអស់។
លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំ នាយទាហាន និងក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល លិខិតចូលរួមរំលែកមរណទុក្ខ ព្រមទាំងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ទៅចូលរួមក្នុងពិធីបុណ្យសព លោក ឧត្តមសេនីយ៍ត្រី នន្ទ រាសី សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងជា អតីត មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលបានទទួលមរណភាពនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ដោយរោគាពាធ នៅគេហដ្ឋានស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៕ កាំង ហុងវាស្នា