អ៊ីរ៉ង់ រៀបចំជើងឯកគុនខ្មែរថ្នាក់ជាតិ ចម្រាញ់កីឡាករឆ្នើមត្រៀមប្រកួតជើងឯកពិភពលោកនៅកម្ពុជា

2024/09/03 09:48:23 pm        602

សហព័ន្ធកីឡាគុនខ្មែរប្រចាំនៅប្រទេសអ៊ីរ៉ង់ បានរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំប្រទេសខ្លួន ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក លើកទី៥ នៅកម្ពុជា នាចុងឆ្នាំ២០២៤ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិ បានមានប្រសាសន៍ថា អ៊ីរ៉ង់ គឺជាសមាជិកមួយរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិ ហើយការរៀបចំការប្រកួតគុនខ្មែរជើងឯកថ្នាក់ជាតិលើទឹកដីអ៊ីរ៉ង់នេះ គឺជាមោទនភាពដ៏អស្ចារ្យមួយទៀត សម្រាប់កម្ពុជា ពិសេសបានបង្ហាញឃើញថា គុនខ្មែរ ពិតជាក្បាច់គុនបុរាណរបស់កម្ពុជាពិតប្រាកដមែន ។

ឯកឧត្តមបន្ដថា នេះគឺជាការប្រកួតលក្ខណៈកម្ដៅសាច់ដុំមួយរបស់បណ្ដាប្រទេសសមាជិក KIF ជាក់ស្ដែងការប្រកួតគុនខ្មែរជើងឯកថ្នាក់ជាតិនៅអ៊ីរ៉ង់ គឺដើម្បីចម្រាញ់បាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗ សម្រាប់បញ្ជូនមកចូលរួមការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ នៅខេត្តសៀមរាប ដែលគ្រោងនឹងរៀបចំនាថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។

យោងតាមរបាយការណ៍លោក Seydreza Mousavi ប្រធានសហព័ន្ធគុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា ក្រោយក្លាយជាសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិ លោកបានផ្ដល់ឱកាសឲ្យយុវជនអ៊ីរ៉ង់ ហ្វឹកហាត់ និងប្រកួតលក្ខណៈជើងឯកប្រចាំប្រទេស ។ នេះគឺជាមោទនភាពជាតិខ្មែរមួយ ដែលបានផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរទៅកាន់បណ្ដាប្រទេសនានា ស្របពេលបច្ចុប្បន្នមានសមាជិកគុនខ្មែរអន្ដរជាតិ បានកើនដល់ ៥១ប្រទេសហើយ ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម ។

អគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិដដែល បានរំឮកទៀតថា គោលដៅរបស់គុនខ្មែរអន្ដរជាតិ គឺការពង្រីកសមាជិកឲ្យបានច្រើន ដើម្បីកម្ពុជាបានក្លាយជាសមាជិកមួយ ដែលទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ពោលគឺត្រូវមានសមាជិកចាប់ពី ៧៥ប្រទេសឡើងទៅ ។ ដូច្នេះកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងជំរុញការងារនេះ ដើម្បីពង្រីកសមាជិកឲ្យគ្រប់តាមគោលដៅ ជាមួយបទដ្ឋានគតិយុត្ដក្នុងការគ្រប់គ្រងដឹកនាំសណ្ដាប់ធ្នាប់គុនខ្មែរលើពិភពលោកឱ្យបានល្អដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍ និងអភិរក្សគុនខ្មែរឲ្យបានយូរអង្វែង និងប្រកបដោយចីរភាព ។

គួរដឹងថា ក្រោយបង្កើតសហព័ន្ធគុនខ្មែរអន្ដរជាតិដំបូង កាលពីឆ្នាំ២០១៥ គឺមានសមាជិកត្រឹមជាង ២០ប្រទេសប៉ុណ្ណោះ តែបច្ចុប្បន្នបានកើនដល់ ៥១ប្រទេស ហើយមានប្រទេសខ្លះ បាននឹងកំពុងដំណើរនីតិវិធីចូលជាសមាជិក ហើយប្រទេសខ្លះទៀត ក៏មានសកម្មភាពជាហូរហែ ដូចដែលប្រទេសអ៊ីរ៉ង់ បាននឹងកំពុងរៀបចំជាដើម ។ នេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីចូលរួមផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្ដរជាតិ៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm