សហគមន៍តាមមាត់ទន្លេតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន លែងមានមធ្យោបាយដឹកជញ្ជូន ស្របពេលគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅ

2024/09/03 10:22:10 pm        33

គ្រោះរាំងស្ងួតជាប់កំណត់ត្រាកាលពីឆ្នាំមុននៅតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន និងភ្លៀងធ្លាក់តិចខុសពីធម្មតា ចាប់តាំងពីកម្រិតទឹកទន្លេធ្លាក់ចុះយ៉ាងឆាប់រហ័ស បានរារាំងដល់ការធ្វើនាវាចរណ៍របស់នាវាដឹកគ្រាប់ធុញ្ញជាតិ សម្រាប់ការនាំចេញ និងកាត់ផ្តាច់សហគមន៍តាមដងទន្លេដែលពឹងផ្អែកលើការដឹកជញ្ជូនតាមទន្លេ ។

សេវាកម្មភូគព្ភសាស្ត្រប្រេស៊ីល(SGB) បានព្រមានថា កម្រិតទឹកបានធ្លាក់ចុះ ចាប់តាំងពីខែមិថុនារហូតមក ហើយទន្លេទាំងអស់នៅបាសាំងព្រៃជប់ភ្លៀងអាម៉ាហ្សូន ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្រោមកម្រិតប្រវត្តិសាស្រ្ត ។

នៅទីក្រុង Manaus ទន្លេ Rio Negro មានទឹកជម្រៅ ២១ម៉ែត្រ ធ្លាក់ចុះពីជម្រៅ ២៤ម៉ែត្រក្នុងពេលតែមួយកាលពីឆ្នាំ ២០២៣ ដែលនឹងចាប់ផ្តើមឲ្យមានការព្រួយបារម្ភដល់ឧស្សាហកម្មនៅតំបន់ពាណិជ្ជកម្មសេរី ជាទីដែលក្រុមធុរកិច្ចបានស្នើសុំឲ្យការងារបូមខ្សាច់ចាប់ផ្តើម ដើម្បីចៀសវាងការអាក់ខានការដឹកជញ្ជូនដូចកាលពីឆ្នាំមុន ។

ដោយឡែក ផ្ទះបណ្តែតទឹកដែលប្រើប្រាស់នៅលើទន្លេ បច្ចុប្បន្ននៅលើដីស្ងួត ធ្វើឲ្យក្រុមប្រជានេសាទ្យពិបាករកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ ។

ភ្លៀងធ្លាក់បន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងកើតមាននៅឆមាសទី ២ក្នុងឆ្នាំនេះ ដោយសារបាតុភូតធម្មជាតិ ឡា នីញ៉ា ដែលធ្វើឲ្យទឹកត្រជាក់នៅមហាសមុទ្រប៉ាស៊ីហ្វិក ជិតប្រទេសអេក្វាឌ័រ ហើយវានឹងនាំភាពសំណើមកាន់តែច្រើនដល់តំបន់ភាគខាងជើងប្រទេសេប្រេស៊ីល និងអាកាសធាតុស្ងួតនៅតំបន់ភាគខាងត្បូង ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        9
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm