លោក Putin ទៅដល់ម៉ុងហ្គោលី ក្រោមស្រមោលនៃដីកាចាប់ខ្លួន

2024/09/03 10:32:17 pm        113


ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទៅដល់ប្រទេសម៉ុងហ្គោលីហើយ កាលពីល្ងាចថ្ងៃចន្ទ (ទី២ ខែកញ្ញា) ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកទៅកាន់ប្រទេសនេះ។ ហើយទោះបីជាមានការអំពាវនាវដោយសហភាពអឺរ៉ុប ICC (តុលាការឧក្រិដ្ឋកម្មអន្តរជាតិ) និងអ៊ុយក្រែនឲ្យចាប់ខ្លួនក៏ដោយ ក៏លោក Putin ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ នៅឯអាកាសយានដ្ឋានអន្តរជាតិ ក្នុងរដ្ឋធានី Ulaan Bator (អ៊ូឡាន បាទ័រ) ដោយរដ្ឋមន្ត្រីការបរទេស លោកស្រី Batmunkh Battsetseg (បាតសេដសេក បាតម៉ាំង)។

តែយ៉ាងណាក្ដី គេមិនដឹងច្បាស់ទេថា ហេតុអ្វីបានជាប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaa Khürelsükh (អុកខ្ញា ខូរ៉េស៊ុក) មិនមានវត្តមាននៅទីនោះ ដើម្បីស្វាគមន៍លោកប្រធានាធិបតីរុស្ស៊ីដោយផ្ទាល់ ហើយវាហាក់ដូចជាមានការមិនឲ្យតម្លៃផ្នែកការទូត។ ហើយអ្វីដែលសំខាន់នោះ គឺថា ដំណើរទស្សនកិច្ចផ្លូវការនេះធ្វើឡើង ចំពេលមានដីកាអន្តរជាតិ ដើម្បីការចាប់ខ្លួនលោករយៈពេលជិត ១៨ខែកន្លងទៅ ពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន។

អំឡុងដំណើរទស្សនកិច្ចនេះ លោក Putin និងលោក Khürelsükh នឹងចូលរួមពិធីមួយ នៅថ្ងៃអង្គារ (ទី៣ ខែកញ្ញា) នេះ ដើម្បីរំលឹកដល់ជ័យជម្នះឆ្នាំ១៩៣៩ របស់កងទ័ពសូវៀត និងម៉ុងហ្គោលី លើកងទ័ពជប៉ុន ដែលបានកាន់កាប់តំបន់ Manchuria នៅភាគឦសានប្រទេសចិន។ ទាហានរាប់ពាន់នាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នាជាច្រើនខែក្នុងជម្លោះមួយជុំវិញកន្លែងដែលមានព្រំដែនរវាងម៉ាន់ជូរី និងម៉ុងហ្គោលី។

អ៊ុយក្រែនបានអំពាវនាវឲ្យម៉ុងហ្គោលីចាប់ខ្លួនលោក Putin ហើយបញ្ជូនលោកទៅកាន់តុលាការក្នុងទីក្រុងឡាអេ។ ហើយក្រសួងការបរទេសរបស់ទីក្រុងគីវ បាននិយាយថា ខ្លួន «សង្ឃឹមថា រដ្ឋាភិបាលម៉ុងហ្គោលី នឹងទទួលស្គាល់ការពិតថា លោក Vladimir Putin គឺជាឧក្រិដ្ឋជនសង្គ្រាម»។ មិនខុសគ្នាដែរ គណៈកម្មការអឺរ៉ុបក៏បានអំពាវនាវឲ្យម៉ុងហ្គោលីបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះ ICC និងដាក់លោក Putin ឲ្យស្ថិតនៅក្រោមការចាប់ខ្លួន។ អ្នកនាំពាក្យរបស់លោក Putin គឺលោក Dmitry Peskov បាននិយាយកាលពីសប្តាហ៍មុនថា វិមានក្រឹមឡាំងមិនព្រួយបារម្ភអំពីដំណើរទស្សនកិច្ចនេះនោះទេ។ 

គួរបញ្ជាក់ថា សមាជិកនៃតុលាការអន្តរជាតិ មានកាតព្វកិច្ចឃុំខ្លួនជនសង្ស័យ ប្រសិនបើដីកាចាប់ខ្លួនត្រូវបានចេញ ប៉ុន្តែតុលាការមិនមានយន្តការអនុវត្តណាមួយនោះឡើយ។ តុលាការ ICC បានចោទប្រកាន់លោក Putin ថា ជាអ្នកទទួលខុសត្រូវ ចំពោះការចាប់ពង្រត់កុមារពីអ៊ុយក្រែន ជាកន្លែងដែលការប្រយុទ្ធគ្នា បានអូសបន្លាយរយៈពេល ២ឆ្នាំកន្លះហើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        17
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        28
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm