លោក Biden និងលោកស្រី Harris ធ្វើយុទ្ធនាការជាមួយគ្នាលើកដំបូង ក្រោយប្ដូរបេក្ខជន

2024/09/03 10:33:45 pm        29


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris បានធ្វើយុទ្ធនាការរួមគ្នាជាលើកដំបូង កាលពីថ្ងៃចន្ទ (ទី២ ខែកញ្ញា) ដោយបង្ហាញជាសាធារណៈនូវការរួបរួមគ្នាជាក្រុម បន្ទាប់ពីលោកស្រី Harris បានជំនួសតំណែងបេក្ខជនរបស់លោក Biden និងធ្វើឲ្យក្តីសង្ឃឹមនៃការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យមានឡើងវិញ។

ដោយប្រឹងប្រែងទាក់ទាញអ្នកបោះឆ្នោត នៅក្នុងរដ្ឋ Pennsylvania ដែលជារដ្ឋសមរភូមិដ៏សំខាន់ អ្នកទាំង២ បានជួបសមាជិកសហជីព នៅទីក្រុង Pittsburg មុនពេលឈរក្បែរគ្នា ដើម្បីនិយាយទៅកាន់អ្នកគាំទ្រប្រហែល ៦០០នាក់។

លោក Biden បានបង្ហាញពីភាពប្រាកដប្រជាចំពោះឈ្មោះលោកស្រី Harris ម្តងហើយម្តងទៀត ដែលកំពុងស្ថិតក្នុងការប្រជែងយ៉ាងស្វិតស្វាញ ដើម្បីយកជ័យជម្នះលើលោក Donald Trump សម្រាប់តំណែងសេតវិមាន នៅថ្ងៃទី៥ ខែវិច្ឆិកា។ លោក Biden បាននិយាយថា «យើងបានធ្វើឲ្យមានការរីកចំរើនជាច្រើន ហើយលោកស្រី Kamala និងខ្ញុំនឹងពង្រឹងវឌ្ឍនភាពនោះ ហើយលោកស្រីនឹងប្រឹងប្រែងពង្រឹងបន្ថែម។ ខ្ញុំនឹងនៅក្រៅការប្រកួតប្រជែង ប៉ុន្តែខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីជួយដល់យុទ្ធនាការ»។

ព្រឹត្តិការណ៍ទិវាពលកម្ម នៅសហជីពអន្តរជាតិនៃកម្មករអគ្គិសនី បានគូសបញ្ជាក់ពីរបៀបដែលលោក Biden នឹងដើរតួនាទីក្នុងយុទ្ធនាការនៅប៉ុន្មានខែចុងក្រោយ មុនដល់ពេលបោះឆ្នោត។

គួរបញ្ជាក់ថា លោក Biden វ័យ ៨១ឆ្នាំ ដំបូងឡើយបានប្រឹងជម្នះមិនចង់ចាកចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីនោះឡើយ បន្ទាប់ពីធ្វើមិនបានល្អក្នុងការជជែកដេញដោលទល់នឹងលោក Trump ប៉ុន្តែរូបលោកចាប់ពីពេលនោះមក បានផ្លាស់ទៅឈរជាកម្លាំងជំរុញខាងលោកស្រី Harris វ័យ ៥៩ឆ្នាំវិញ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm