ប្រមុខ IAEA នឹងទៅមើលរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ហើយបន្ទាប់មកជួប លោក Zelenskiy នៅទីក្រុងគីវ

2024/09/03 10:43:50 pm        45


ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃចន្ទ (ទី២ ខែកញ្ញា) បាននិយាយថា លោកនឹងជួបជាមួយប្រមុខទីភ្នាក់ងារនុយក្លេអ៊ែរអន្តរជាតិ នៅទីក្រុងគីវ បន្ទាប់ពីលោកប្រធានរូបនោះបានទៅទស្សនកិច្ចជាផ្លូវការ នៅរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។

កាលពីល្ងាចថ្ងៃចន្ទ លោក Rafael Grossi ប្រធាននៃក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) បានឲ្យដឹងនៅក្នុងការបង្ហោះលើបណ្តាញសង្គម X ថា លោកកំពុងធ្វើដំណើរទៅកាន់រោងចក្រនោះ ដើម្បី «បន្តជំនួយ និងជួយទប់ស្កាត់ឧបទ្ទវហេតុនុយក្លេអ៊ែរ» ។

គួរបញ្ជាក់ថា រោងចក្រនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ហើយឥឡូវនេះត្រូវបានបិទនោះ បានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី នៅថ្ងៃដំបូងនៃការលុកលុយពេញលេញរបស់ទីក្រុងមូស្គូ ក្នុងឆ្នាំ២០២២។

ចាប់តាំងពីពេលនោះមក ភាគីទាំង២ តែងតែបានចោទប្រកាន់គ្នាទៅវិញទៅមកជាញឹកញាប់ អំពីការបាញ់ផ្លោងសំដៅទៅរោងចក្រនេះ ហើយទាំងក្រុងមូស្គូ និងទីក្រុងគីវ បានបដិសេធការចោទប្រកាន់ទាំងនេះ។

កាលពីថ្ងៃចន្ទ លោក Zelenskiy និងនាយករដ្ឋមន្ត្រីហូឡង់លោក Dick Schoof បានទៅមើល Zaporizhzhia ជាទីក្រុងដែលស្ថិតនៅកាត់តាមដងទន្លេដ៏ធំទូលាយនៃទីក្រុង Dnipro ទៅភាគឦសាននៃរោងចក្រ ជាកន្លែងដែលមេដឹកនាំអ៊ុយក្រែន បានទទូចឲ្យលោកខាងលិចផ្គត់ផ្គង់អាវុធចម្ងាយឆ្ងាយបន្ថែមទៀតដល់ទីក្រុងគីវ ។

បើយោងតាមវីដេអូពីការិយាល័យរបស់លោក Zelenskiy នៅលើបណ្ដាញសង្គម បានឲ្យដឹងថា លោក Zelenskiy បានប្រាប់ថា បន្ទាប់ពីលោក Grossi ទៅមើលរោងចក្រនេះ លោកគ្រោងនឹងបន្តដំណើរទៅទីក្រុងគីវ ដើម្បីជួបជាមួយបណ្ដាមេដឹកនាំអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        46
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        46
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm