ប្រទេសឥណ្ឌា ស្វែងរកនាវិកឆ្មាំសមុទ្រ បន្ទាប់ពីឧទ្ធម្ភាគចក្រធ្លាក់

2024/09/04 01:52:06 am        57

ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ (ទី៣ ខែកញ្ញា) នេះ បានដាក់ពង្រាយនាវាចំនួន ៤គ្រឿង និងយន្តហោះចំនួន ២គ្រឿង ដើម្បីតាមស្វែងរកសមាជិកឆ្មាំល្បាតសមុទ្រចំនួន ៣នាក់ដែលបាត់ខ្លួន បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ពួកគេ បានធ្លាក់ចូលទៅក្នុងសមុទ្រអារ៉ាប់ អំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រឆ្មាំល្បាតឆ្នេរ កំពុងព្យាយាមជួយសង្គ្រោះសមាជិកនាវិក ដែលរងរបួសនៅលើនាវាដឹកប្រេងមានទង់ជាតិឥណ្ឌា នៅចម្ងាយប្រហែល ៤៥គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃរដ្ឋ Gujarat ភាគខាងលិចរបស់ប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃចន្ទ (ទី២ ខែកញ្ញា)។

ឆ្មាំសមុទ្រឥណ្ឌា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ឧទ្ធម្ភាគចក្រចុះចតជាបន្ទាន់យ៉ាងពិបាក ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រ។ សមាជិកនាវិកម្នាក់ត្រូវបានទាញឡើងមកវិញ ខណៈការស្វែងរកសមាជិកនាវិក ៣នាក់ទៀត កំពុងដំណើរការ»។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា បំណែកនៃឧទ្ធម្ភាគចក្រត្រូវបានរកឃើញ។ 

គួរដឹងដែរថា នាវិកឧទ្ធម្ភាគចក្រនាពេលថ្មីៗនេះ ត្រូវបានដាក់ពង្រាយនៅលើគោក ដើម្បីជួយសង្គ្រោះមនុស្សរាប់សិបនាក់ ដែលជាប់មិនអាចទៅណារួច កាលពីចុងខែសីហា បន្ទាប់ពីទឹកជំនន់ដ៏ធំ ដោយសារភ្លៀងមូសុង បានកើតមាននៅទូទាំងតំបន់ដ៏ធំនៃរដ្ឋ Gujarat ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨នាក់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        10
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        58
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm