នាយឧត្តមសេនីយ៍ ដាំ ដារីនី បន្តចុះពិនិត្យវឌ្ឍនភាពការងារសម្ព័ន្ធមេត្រីភាពនៅទីបញ្ជាការដ្ឋានរថក្រោះ រថពាសដែក

2024/09/04 03:23:10 pm        191

លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងជាប្រធានក្រុមការងារសម្ព័ន្ធមេត្រីភាព នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ភាពដ៍ខ្ពង់ខ្ពស់ ក្នុងពិធីចុះពិនិត្យវឌ្ឍនភាពការងារ សម្ព័ន្ធមេត្រី ភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិលនៅ ទីបញ្ជាការដ្ឋាន រថក្រោះ រថពាសដែកកងទ័ពជើងគោក។

 ថ្លែងនៅក្នុងឱកាសនោះលោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី បានលើកឡើងថា ការងារសម្ព័ន្ធមេត្រីភាពរវាង អង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាព ស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ហើយយន្តការនេះ ត្រូវបានយកចិត្ត ទុកដាក់អនុវត្តបន្ត ដោយរាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងគោលដៅរួមចំណែកក្នុងការកសាង និងពង្រឹងខឿនការពារជាតិ និងជីវភាពរបស់កងទ័ព និងក្រុមគ្រូសារកងទ័ពជាដើម។

លោកជំទាវបានបន្ត ទៀតថា កិច្ចការសម្ព័ន្ធមេត្រីភាព រវាងអង្គភាពបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោកនៃកងយោធពល ខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល ក្រោមប្រធានបទ «រួមគ្នា ពង្រឹងខឿនការពារជាតិ» គឺមានគោលបំណង ដើម្បីបន្តការលើកទឹកចិត្ត ដល់ដៃគូសម្ព័ន្ធមេត្រីភាព បន្តជំរុញ ប្រពៃណីសិល្បៈនៃការចែករំលែក ជួយគ្នាទៅវិញទៅមក ការងារសម្ព័ន្ធមេត្រីភាពនេះ បានវិវត្តន៍រីកចម្រើនជាលំដាប់ ហើយមកដល់ពេលនេះ មានស្ថាប័នអង្គភាពរដ្ឋ សហគ្រាស ក្រុមហ៊ុនឯកជនហើយនៅតែបន្តព្រោះវាមានសារៈសំខាន់ឆ្លើយតបទៅនឹងវិធានការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបាន ដាក់ចេញក្នុងស្ថានភាពនៃតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ ដោយឈរលើស្មារតីទទួលខុសត្រូវ ចំពោះឧត្តមប្រយោជន៍ និងសាមគ្គីជាតិខ្ពស់ ហើយមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាពបម្រើទស្សនៈ វិស័យយូរអង្វែង ដូចជាការស្ថាបនាសំណង់អាគារ និងហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។

 ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី ក៏បានរំលឹកដល់កងទ័ពត្រូវចូលរួមអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាពក្នុងការបំពេញតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ដោយត្រូវគោរពបទវិន័យ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះ យោធិន កងយោធពលខេមរភូមិន្ទត្រូវយកចិត្តទុកដាក់គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែង សារពិសេសនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ និង អនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់វិស័យការពារជាតិកាន់តែរឹងមាំ ធានាដល់ការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ ភាពជាតិ បូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ទោះនៅ គ្រប់កាលៈ ទេសៈក៏ដោយនោះ៕

អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        87
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm