ការស្ទង់មតិរបស់សារព័ត៌មាន Telegraph សម្រាប់បណ្ដារដ្ឋមានភាពប្រទាញប្រទង់ខ្លាំង បានព្យាករណ៍ជាលើកដំបូងថា លោកស្រី Kamala Harris ស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំនេះ ។
អនុប្រធានាធិបតីរូបនេះ កំពុងឈ្នះគ្រប់គ្រាន់នៅក្នុងបណ្ដារដ្ឋមានការប្រកួតប្រជែងខ្លាំង ដើម្បីរុញលោកស្រីទៅអង្គុយលើកៅអីសេតវិមានក្នុងការបោះឆ្នោតខែវិច្ឆិកា២០២៤នេះ បន្ទាប់ពីការនាំមុខ ជាច្រើនសប្តាហ៍លើលោក Donald Trump ។

ការស្ទង់មតិដែលធ្វើឡើងនៅក្នុងរដ្ឋចំនួន៧សម្រាប់សារព័ត៌មាន The Telegraph ដោយមជ្ឈមណ្ឌលយុទ្ធសាស្ត្រសាកលនិងការស្ទង់មតិមុនការបោះឆ្នោត Redfield & Wilton Strategies នៅចក្រភពអង់គ្លេស បានរកឃើញថាលោកស្រី Harris ត្រូវបានគេព្យាករណ៍ថានឹងឈ្នះនៅក្នុងរដ្ឋសំខាន់ៗដូចជារដ្ឋ Pennsylvania, Wisconsin និង Michigan ដែលនឹងបែងចែកប្រតិភូអង្គបោះឆ្នោតចំនួន២៧០រូបរបស់លោកស្រី។

ការស្ទង់មតិបានរកឃើញថា បេក្ខជនដែលឈ្នះ ត្រូវតែទទួលបានប្រតិភូយ៉ាងហោចណាស់២៧០រូប ដើម្បីឈ្នះការបោះឆ្នោត ដោយផ្តល់ឱ្យលោកស្រី Harris នូវជ័យជម្នះស្ដួចស្ដើងលើលោក Trump ដែលនឹងឈ្នះ ២៦២ រូប ។
តួលេខបង្ហាញថាលោកស្រី Harris នឹងដើរតាមផ្លូវដូចគ្នាទៅកាន់សេតវិមានដូចលោក Joe Biden កាលពីឆ្នាំ ២០២០ ដោយពឹងផ្អែកលើការគាំទ្រពីបណ្ដារដ្ឋជាច្រើននៅផ្នែកMidwest ។
ចំណែកលោក Trump ត្រូវបានគេព្យាករណ៍ថានឹងឈ្នះរដ្ឋ Arizona រដ្ឋ Georgia និង North Carolina ខណៈបេក្ខជនទាំង២ មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា ចំនួន៤៧%នៅក្នុងរដ្ឋ Nevada ៕