អាមេរិកទំនងជានឹងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន តែការដឹកជញ្ជូនអាចចំណាយពេលច្រើនខែ

2024/09/04 04:42:57 pm        245

សហរដ្ឋអាមេរិកបានខិតជិតដល់ការយល់ព្រមផ្គត់ផ្គង់អ៊ុយក្រែនមីស៊ីលរយៈចម្ងាយឆ្ងាយឲ្យទៅអ៊ុយក្រែន ទោះមានការព្រមានពីរុស្ស៊ីថា សកម្មភាពនេះនឹងនាំឱ្យមានភាពតានតឹងកើនឡើងក៏ដោយ។

ទោះមានការស្ទាក់ស្ទើរកាលពីដើមឡើយរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនក៏ដោយ ប្រភពព័ត៌មានដែលបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារបាននិយាយថា ខណៈពេលនេះសហរដ្ឋអាមេរិក ជិតឈានដល់ការយល់ព្រម បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែនហើយ។ ទោះយ៉ាងណាក៏ដោយ ការដឹកជញ្ជូនអាវុធទាំងនោះអាចស៊ីពេលរាប់ខែ។ កិច្ចព្រមព្រៀងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយនឹងដើរតាមការយល់ព្រមបន្តិចម្តងៗរបស់រដ្ឋបាលលោក Biden ក្នុងការផ្តល់រថក្រោះ និងយន្តហោះចម្បាំង របស់អាមេរិកដល់អតីតសាធារណរដ្ឋសូវៀតមួយនេះ ដែលកំពុងប្រយុទ្ធជាមួយរុស្ស៊ី។   

មន្ត្រីអាមេរិក៣រូប សុំមិនបញ្ចេញឈ្មោះបាននិយាយថា ការដាក់បញ្ចូលទាំងមីស៊ីល JASSM នៅក្នុងការដឹកជញ្ជូនអាវុធនាពេលខាងមុខទៅឲ្យក្រុងKiev ត្រូវគេរំពឹងថានឹងត្រូវបានប្រកាស។    

មន្ត្រីទាំងនោះបាននិយាយថា ការបញ្ជូនមីស៊ីល JASSMs ទៅកាន់អ៊ុយក្រែន អាចនាំឲ្យមានការផ្លាស់ប្តូរទិដ្ឋភាពយុទ្ធសាស្ត្រនៃសង្រ្គាមដ៏សំខាន់ ដោយការដាក់រុស្ស៊ីឱ្យស្ថិតនៅក្នុងជួរនៃការវាយប្រហារគ្រាប់បែកកំណត់គោលដៅជាក់លាក់កាន់តែច្រើនថែមទៀត ដែលជាក្ដីកង្វល់ដ៏ធំរបស់រដ្ឋបាលលោកBiden ខ្លាចថាមានការរីកធំនៃសង្រ្គាមជាមួយរុស្ស៊ី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        170
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        210
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm