គ្រូពេទ្យខេត្តកោះកុង សង្រ្គោះស្រ្តីម្នាក់សម្រាលកូនលើទូកដោយសុវត្ថិភាព

2024/09/04 04:59:23 pm        794

កោះកុង៖ ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បាន​ចុះជួយ​សង្គ្រោះ​ស្ត្រីសម្រាលកូននៅលើទូកដោយសុវត្ថិភាព ក្នុងកំឡុងពេលធ្វើដំណើរ​នៅ​លើផ្ទៃ​សមុទ្រ​មក​កាន់​មន្ទីរពេទ្យ។។

ស្រ្តីដែល​សម្រាលកូនលើទូក ហើយត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះកាលពីម៉ោង៤ទាបភ្លី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ មានឈ្មោះ នឿន ស្រីនី អាយុ២៧ឆ្នាំ រស់នៅភូមិកោះស្រឡៅ (នៅលើកោះ) ឃុំកោះកាពិ ស្រុកកោះកុង។

លោក​វេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងព្រឹកថ្ងៃទី៤ ខែ​កញ្ញានេះថា បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋថាស្ត្រីខាងលើ បាន​សម្រាល​កូន​នៅ​លើ​ទូក​លើ​ផ្ទៃ​សមុទ្រ លោកបានចាត់ក្រុមគ្រូពេទ្យចុះសង្រ្គោះភ្លាមៗទោះបីមានព្យុះភ្លៀងយ៉ាងណាក៏ដោយ ក្នុង​កំឡុងពេលកំពុងធ្វើដំណើរតាមទូក។

បើតាមលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ស្រ្តីដែលឈឺពោះសម្រាលកូន បានសង្រ្គោះប្រកប​ដោយ​សុវត្ថិភាព​ទាំងម្តាយ និងទារក ដោយទារកនោះជាកូនទី៣ ភេទស្រី ទំងន់៣,២គីឡូក្រាម។ បច្ចុប្បន្ន​ក្រុមគ្រូពេទ្យបានបញ្ជូនតាមរយៈរថយន្តសង្គ្រោះមកបន្តការថែទាំ ព្យាបាលនៅផ្នែកសម្ភព និង​រោគស្ត្រី នៃមន្ទីពេទ្យបង្អែកខេត្តកោះកុង៕ អត្តបទៈឈឹម មករា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        146
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ

2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm