ក្រសួងមហាផ្ទៃ និងធនាគារកាណាឌីយ៉ា ក.អ ចុះអនុស្សារណៈលើការប្រមូលកម្រៃទិដ្ឋាការ​ពីអតិថិជន

2024/09/04 05:49:14 pm        312

ក្រសួងមហាផ្ទៃ និងធនាគារកាណាឌីយ៉ា ក.អ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការ​ប្រើប្រាស់​សេវាកម្មទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិច លើការប្រមូលកម្រៃទិដ្ឋាការពីអតិថិជន ដោយ​ភ្ជាប់​ជាមួយនិងប្រព័ន្ធអេឡិចត្រូនិច និងសលាកបត្រចូលព្រះរាជាណាចក្រ កម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃធនាគារកាណឌីយ៉ា ក.អ នៅថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៤នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្ម​ទូទាត់​តាមប្រព័ន្ធអេឡិចត្រូនិច លើការប្រមូលកម្រៃទិដ្ឋាការពីអតិថិជន ដោយភ្ជាប់ជាមួយ​និង​ប្រព័ន្ធអេឡិចត្រូនិច និងសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival)។

ក្នុងពិធីចុះអនុស្សារណៈនេះ, ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លើកឡើងថា រាជរដ្ឋាភិបាលនៅក្នុងការអាណត្តិទី៧ បានដាក់ចេញ​នូវ​យុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ដែលដឹកនាំបន្តនូវសមិទ្ធផលទាំងឡាយ ពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយក្នុងនោះមានកិច្ចការជាច្រើន ដែលរាជរដ្ឋាភិបាលដាក់ចេញឱ្យអនុវត្តន៍ និងមានការងារ បង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលជាចំណុចសំខាន់មួយនៅក្នុងយុទ្ធសាស្រ្ត បញ្ហាកោណរបស់រាជរដ្ឋាភិបាល ក្នុងនោះកម្មវិធី Cambodia e-Arrival នេះ គឺជាកិច្ចការមួយនៃការបង្កើនគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។

ឯកឧត្តមសន្តិបណ្ឌិត បន្តលើកឡើងថា ជុំវិញបញ្ហានេះ កន្លងមកភ្ញៀវទេសចរដែលចូលមកព្រះរាជាណាចក្រកម្ពុជា គឺត្រូវបំពេញឯកសារដោយសរសេរដៃ ដែលមានឯកសារយ៉ាងតិចចំនួន ៣ ទៅ ៤ ។ ដូច្នេះដើម្បីសម្រួលការផ្តល់សេវាកម្មនេះឱ្យបានស្រួល ក្រសួងមហាផ្ទៃបានរៀបចំកម្មវិធី ឱ្យភ្ញៀវបំពេញតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដែលមានឈ្មោះថា Cambodia e-Arrival តាមរយៈនេះ ការបំពេញម្តង គឺអាចបំពេញជំនួសដល់ទៅ ៤ ដង។

ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បន្តថា បញ្ហានេះ មុនដំបូងគឺយើងមិនទាន់បានគិតគូរពីការសុំទិដ្ឋាការនៅក្នុងនោះទេ ដោយគ្រាន់តែគិតថា ជាការបំពេកញឯកសារចំនួន ៣ ប៉ុណ្ណោះ គឺឯកសារអន្តោប្រវេសន៍ ឯកសារគយ និងឯកសារសុខាភិបាល ប៉ុន្តែក្រោមការឈ្លៀសវៃ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេចបានជំរុញបន្ថែមឱ្យប្រើប្រាស់ ទិន្នន័យនេះ ដើម្បីផ្តល់ទិដ្ឋាការជូនភ្ញៀវនៅពេលមកដល់ ឬពីចម្ងាយមកតែម្តង។ ដូច្នេះតាមរយៈការផ្តល់ទិដ្ឋាការតាមប្រព័ន្ធអេឡិច ត្រូចនិចនេះ គឺមានការបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចផងដែរ ដែលបញ្ហានេះគឺក្រសួងមហាផ្ទៃ ត្រូវការដៃគូពីធនាគារក្នុងការទូទាត់ប្រាក់ ឬប្រមូលប្រាក់កម្រៃដែលជនបរទេសបង់ នេះគឺជាលើកទី២ហើយ ដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយ ធនាគារកាណាឌីយ៉ា ក.អ បន្ទាប់ពីធនាគារអេស៊ីលីដារួចមក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm