លោក Biden ស្នើសុំ​ជួបពិភាក្សា​ជាមួយ​សម​ភាគី​បារាំង ស្រប​ពេល​មាន​ជម្លោះ​ពាក់ព័ន្ធ​នឹង​នាវា​មុជទឹក​

2021/09/20 05:57:34 pm        580

​អាមេរិក៖ កាលពី​ថ្ងៃអាទិត្យ​ លោក Joe Biden ប្រធានាធិបតី​អាមេរិកបានស្នើ​ជួបពិភាក្សា​ភ្លាមៗ​ជាមួយ​សម​ភាគី​បារាំងលោក Emmanuel Macron ក្នុង​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​ផ្សះផ្សារ បន្ទាប់ពី​ជម្លោះ​លើ​កិច្ចសន្យា​ទិញ​នាវាមុជទឹក​បង្កឱ្យមាន​ភាព​តានតឹង​ដ៏​កម្រ​រវាង​សម្ព័ន្ធមិត្ត​។

​សេចក្ដីប្រកាស​នេះមាន​ឡើង ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​បារាំង​ដែលថា ​ទីក្រុង​កង់​បេ​រ៉ា​បាន​កុហក​អំពី​គម្រោង​លុប​ចោល​កិច្ចសន្យា​ទិញ​នាវាមុជទឹក​របស់​បារាំង​ ដោយ​និយាយថា ​លោក​បានលើកឡើង​ពី​កង្វល់​ជុំវិញ​កិច្ចព្រមព្រៀង​នេះ​កាលពី​ប៉ុន្មាន​ខែ​មុន​។ ការសម្រេចចិត្ត​របស់​អូស្ត្រាលី​ក្នុង​លុបចោល​កិច្ចព្រមព្រៀង​បារាំង ងាក​ទៅ​ទិញ​នាវា​ដំណើរការ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​អាមេរិក​វិញ បាន​បង្ក​ឱ្យ​ផ្ទុះកំហឹង​នៅ​ទីក្រុង​ប៉ារីស ដោយ​លោក Macron បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ទីក្រុង​កង់​បេ​រ៉ា ​និង​វ៉ាស៊ីនតោន ​ជា​សកម្មភាព​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង​លោក Gabriel Attal បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ នឹងមាន​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Biden និង​លោក Macron “នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​” តាម​សំណើ​របស់​ប្រធានាធិបតី​អាមេរិក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm