ពលរដ្ឋបង្ហាញក្ដីសប្បាយរីករាយក្រោយបានចុះឈ្មោះទៅទស្សនកិច្ចតំបន់ព្រំដែនទិសឦសានរួចរាល់

2024/09/04 07:27:15 pm        201

ប្រជាពលរដ្ឋ ពិសេសយុវជនមួយចំនួន បានចុះឈ្មោះរួចរាល់ហើយ សម្រាប់ការទៅទស្សនកិច្ច​នៅ​តំបន់​ព្រំដែន ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើង។ ក្រោយចុះឈ្មោះរួចរាល់​ពួក​គេ​មាន​ក្ដី​រំភើប​រីករាយ ព្រោះពួកគេនឹងមានឱកាសទៅពិនិត្យ និង​សិក្សា​ពី​ភាព​ជាក់ស្ដែងនៃ​តំបន់​ព្រំដែន​របស់​កម្ពុជា។

ត្រឹមរយៈពេលប៉ុន្មានថ្ងៃនៃការបើកចុះឈ្មោះទៅទស្សនកិច្ចនៅតំបន់ព្រំដែនភូមិភាគឦសាន ប្រជា​ពលរដ្ឋកម្ពុជា ជាច្រើនរយនាក់បានចុះឈ្មោះរួចរាល់ និងមាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​កំពុង​ផុស​ផុលចុះឈ្មោះជាបន្តបន្ទាប់។ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ជា​ក្រសួង​ដឹកនាំ រៀបចំដំណើរទស្សនកិច្ចនេះបានលើកឡើងកាលពីម្សិលម៉ិញថា ចំនួនអ្នក​ចុះ​ឈ្មោះរួ​ច​រាល់មានរហូតដល់ជាង ៧០០នាក់ ហើយការទៅទស្សនកិច្ចជើងដំបូង នឹងប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៧ ខែកញ្ញា ចុងសប្ដាហ៍នេះ។

សម្រាប់យុវជន ដែលបានចុះឈ្មោះរួចរាល់ បង្ហាញនូវក្ដីរំភើបរីករាយ ព្រោះពួកគេ​មាន​ឱកាស​ទៅ​ទស្សន​កិច្ច​នៅតំបន់ព្រំដែនភូមិភាគឦសាន ទៅមើលពីភាពជាក់ស្ដែងនៅតំបន់នោះ ភាពរីករ​ចម្រើន​ និងស្វែងយល់ពីជីវភាពប្រជាពលរដ្ឋ រស់នៅជាក់ស្ដែងនៅតំបន់នោះផងដែរ។

បើ​តាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន្តនេះ ធ្វើ​ឡើង​នៅរៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ចាប់ពីថ្ងៃទី៧ ខែកញ្ញាតទៅ រហូតដល់​ដំណាច់​ឆ្នាំ​២០២៤​។ ការធ្វើដំណើរទស្សនកិច្ច នឹងរៀបចំឡើង មួយលើកចំនួន២០០នាក់ ដោយនឹង​មាន​ផ្តល់​ការ​ធ្វើដំណើរ ផ្តល់ម្ហូបអាហារ និងការស្នាក់នៅដោយមិនគិតថ្លៃ។

សេចក្តី​ជូនដំណឹង ក៏បានបញ្ជាក់ដែរថា សម្រាប់ទីតាំងដំណើរទស្សនកិច្ច គឺបាន​រៀបចំ​បែង​ចំនួន​៣ទីតាំង​៖ ទីតាំងទី១ គឺធ្វើដំណើរទស្សនកិច្ចតាមបណ្តោយព្រំដែន ខេត្តត្បូងឃ្មុំ ក្រចេះ និង​មណ្ឌល​គិរី មានរយៈពេលពេញ១ថ្ងៃ ។ ទីតាំងទី២ ធ្វើដំណើរតាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្ត​ក្រចេះ និងមណ្ឌលគិរី គឺត្រូវទស្សនាសម្រាកមួយយប់ និងទីតាំងទី៣ ធ្វើដំណើរ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ទស្សនាសម្រាកមួយយប់។ សម្រាប់ប្រជាពលរដ្ឋ ដែល​មាន​បំណងចង់ទៅទស្សនកិច្ច ត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយស្គេនទៅលើ QR CODE ដែល​មាន​ភ្ជាប់ជាមួយសេចក្ដីជូនដំណឹង៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        47
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        134
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm