មន្ទីរពេទ្យរដ្ឋថ្នាក់ជាតិផ្តល់ថ្នាំបង្ការដល់ទារក និងកុមារ ដើម្បីការពារសុខភាព​គ្របដណ្តប់​ឱ្យបាន ១០០%

2024/09/04 07:52:57 pm        322

ក្នុងរយៈពេល០១ឆ្នាំនៃអាណតិ្តរដ្ឋាភិបាលថ្មី ក្រសួងសុខាភិបាល ក៏ដូចជាមនី្ទរពេទ្យកុមារជាតិ បាន​ខិតខំប្រឹងប្រែងធ្វើការកែលម្អ អភិវឌ្ឍន៍ និងការផ្តល់សេ​វា​ប្រក​ប​ដោយ​គុណ​ភាព​ជូន​ដល់​បណ្តា​ប្រជាជន ជាពិសេសកុមារកម្ពុជា ដែលមានជំងឺ​មក​ទទួល​សេវា​នៅ​ក្នុង​មនី្ទរ​ពេទ្យ​កុមារ​ជាតិ​របស់​យើង​នេះ។

ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល តាម​រយៈ ​BTV ព័ត៌មាននាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានលើកឡើងថា ដោយ​មាន​ទទួល​បាន​សេចកី្ត​ទុកចិត្តពីមាតា បិតា អាណាព្យាបាលរបស់កុមារ បាននាំកូន​ចៅ​មក​ទទួល​សេវា​ក្នុង​មនី្ទរ​ពេទ្យ​កាន់តែច្រើនឡើង ជាមធ្យមអ្នកជំងឺ​មក​ពិនិត្យ​ជំងឺ​ក្រៅ​ចន្លោះពី​១០០០​នាក់​ទៅ​១២០០​នាក់​ និងអ្នកជំងឺសម្រាកព្យាបាលក្នុងមនី្ទរពេទ្យ មានជុំវិញ៥០០នាក់ ហើយអ្នក​ជំងឺ​ក្រោយ​សម្រាក​ពេទ្យ និងជាសៈស្បើយ ជុំវិញ៨០នាក់ ទៅ៩០នាក់ផងដែរ ក្នុងមួយថ្ងៃ។ ក្រៅពីការ​ព្យាបាល​មនី្ទរ​ពេទ្យកុមារជាតិ តែងតែយកចិត្តទុកដាក់លើការការពារ ដែលជាចំនុចសំខាន់ ដោយ​ក្រុម​ការងារគ្រូពេទ្យ បានផ្តល់ការអប់រំណែនាំដល់មាតា បិតា អាណាព្យាបាល អំពីអនាម័យ ធ្វើ​យ៉ាង​ណា​កុំឲ្យកូនៗ ងាយរងគ្រោះដោយជំងឺផ្សេងៗ និងរបបអាហារ កាលណាកុមារហូបចុក បាន​ត្រឹម​ត្រូវ មានសុខភាពល្អ ក៏អាចការពារជំងឺបានមួយចំនួនធំផងដែរ។

សូមរំលឹកផងដែរ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យការផ្តល់សេវាចាក់ថ្នាំបង្ការ នៅមជ្ឈ​មណ្ឌល​ជាតិ​គាំ​ពារ​មាតា និងទារក និងសំណេះសំណាលជាមួយបុគ្គលិក មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដើម្បី​ពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្ត ក្នុងការ​សម្រេច​ឱ្យ​បាន​អត្រា​គ្រប​ដណ្តប់​នៃ​ការ​ផ្តល់​ថ្នាំបង្ការទាំង១៣មុខ របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងប្រទេស៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm