សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យការពារជាតិចុះMOU លើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមក

2024/09/04 09:21:41 pm        310

សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងសាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញានេះ បានចុះហត្ថលេខាលើ​អនុស្សរណៈនៃ​ការយោគយល់គ្នា ដែលមានការអញ្ជើញជាគណៈអធិបតីពីឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ពិធីចុះអនុស្សារណៈនេះ រៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល ស្ថិតនៅរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានាថ្ងៃនេះ​ បានឆ្លុះបញ្ចាំងឱ្យឃើញថា សាកលវិទ្យាល័យ​ការពារជាតិ នឹងក្លាយជាដៃគូរយុទ្ធសាស្ត្រដ៏សំខាន់មួយទៀត​របស់សាលាភូមិន្ទរដ្ឋបាល ក្នុងការ​ចូលរួម​រៀបចំឥរិយាបថ ​របស់ពលទាហ៊ាន​ ឱ្យបានសមជាមន្ត្រីដែលបម្រើជាតិ និងប្រជាជន ដែល​អាច​ឆ្លើយតបទាន់ពេលវេលា ​និងតម្រូវការពិតប្រាកដរបស់ក្រសួង និងស្របតាមគោលនយោបាយ និងកម្មវិធី​កែទម្រង់ទាំងឡាយរបស់រាជរដ្ឋាភិបាល​ ស្របតាមការតម្រង់ទិស នៃផែនការយុទ្ធសាស្ត្រ​បញ្ចាកោណ ដំណាក់ការទី១ ដែលដាក់ចេញដោយសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយឯក បណ្ឌិត ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ មាន​ប្រសាសន៍ដែរថា ពិធីចុះអនុស្សារណៈនាពេលនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ គឺ​ការផ្តោត​លើការបង្កើតកិច្ចសហប្រតិបត្តិការ ​និងការលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមក ដែល​ពាក់ព័ន្ធ​នឹងការអភិវឌ្ឍ​សមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទលើកការអប់រំ​បណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ ដោយផ្តោតលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក។

បន្ទាប់ពីចុះអនុស្សារណៈយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល ​និងសាកលវិទ្យាល័យការពារជាតិ នាយ​ទាហានជានិស្សិត និងសិក្ខាមមកពីសាលកវិទ្យាល័យការពារជាតិចំនួន៩០រូប នឹងចូលសិក្សា​វគ្គរដ្ឋបាលទូទៅរយៈពេល៤សប្តាហ៍ដែលចាប់ផ្តើមបើកពីថ្ងៃនេះតទៅ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        123
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        102
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm