ប្រព័ន្ធផ្សព្វផ្សាយ៖ រដ្ឋមន្ត្រីការបរទេសរបស់អ៊ុយក្រែន នឹងលាលែងពីតំណែង ខណៈមានការរុះរើគណៈរដ្ឋមន្ត្រីដ៏ធំ

2024/09/04 02:42:06 pm        610

យោងតាមកាសែត Kiev បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba អាចនឹងចូលរួមជាមួយសហសេវិកគណៈរដ្ឋមន្ត្រីរបស់លោកចំនួន ៤រូប ដែលត្រូវបានបញ្ចប់តួនាទីដោយលោក Vladimir Zelensky។

រដ្ឋមន្ត្រី ដែលត្រូវបានដកចេញពីមុខតំណែង កាលពីថ្ងៃអង្គារ (ទី៣ ខែកញ្ញា) រួមមានឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសមាហរណកម្មអ៊ឺរ៉ុប លោកស្រី Olga Stefanishina រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រ លោក Aleksandr Kamyshin រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Denis Maliuski និងរដ្ឋមន្ត្រីការពារបរិស្ថាន លោក Ruslan Strilets។

ហើយដោយដកស្រង់ប្រភពនៅក្នុងការិយាល័យរបស់លោក Zelensky សារព័ត៌មាន Ukrainskaya Pravda បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារថា៖ «មានការត្រៀមលក្ខណៈ ដើម្បីបញ្ចប់ទួនាទីរដ្ឋមន្ត្រីការបរទេសលោក Dmitry Kuleba»។ យោងតាមគេហទំព័រសារព័ត៌មាននេះ អ្នកជំនួសរូបលោក ដែលមានសិទ្ធិខ្ពស់ជាងគេ គឺលោក Andrey Sibiga អតីតឯកអគ្គរដ្ឋទូតដែលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានពិពណ៌នាថា ជាអនុប្រធានបុគ្គលិករបស់ Zelensky និងអនុប្រធានផ្ទាល់របស់លោក Kuleba។

យ៉ាងណាក្ដី សេចក្ដីរាយការណ៍របស់សារព័ត៌មាន APA ដោយដកស្រង់ពីសារព័ត៌មាន Kyiv Independent បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស ដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០២០ បានដាក់លិខិតលាលែងពីតំណែងទៅប្រធានសភាអ៊ុយក្រែន លោក Ruslan Stefanchuk។ ហើយលោក Stefanchuk បាននិយាយថា ការលាលែងពីតំណែងនាពេលខាងមុខរបស់លោក Kuleba នឹងត្រូវបាន «ពិចារណា នៅក្នុងកិច្ចប្រជុំពេញអង្គ នាពេលខាងមុខ» ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទទេ។ ការរុះរើគណៈរដ្ឋមន្ត្រីនេះ ធ្វើឡើងបន្ទាប់ពីការផុតកំណត់ជាផ្លូវការនៃអាណត្តិប្រធានាធិបតីរបស់លោក Zelensky និងសភាអ៊ុយក្រែន។

រដ្ឋធម្មនុញ្ញអ៊ុយក្រែនផ្តល់ការអនុញ្ញាត សម្រាប់តែការបន្តអាណត្តិសភាប៉ុណ្ណោះ ប៉ុន្តែលោក Zelensky បានជំទាស់ថា ច្បាប់អាជ្ញាសឹកដែលបានប្រកាសក្នុងខែកុម្ភៈ ឆ្នាំ២០២២ អនុញ្ញាតឲ្យលោកពន្យារពេលការបោះឆ្នោតទាំងអស់ដោយគ្មានកំណត់៕

អត្ថបទដែលទាក់ទង

UN និយាយថា ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៨៧៥នាក់ ត្រូវបានសម្លាប់ នៅជិតកន្លែងផ្តល់ជំនួយ នៅហ្កាហ្សា
2025/07/16 03:53:01 pm        1
លោក Lavrov៖ មេដឹកនាំសហភាពអឺរ៉ុប កំពុងរារាំងរបបទីក្រុងគីវពីការចរចា ជាមួយរុស្ស៊ី
2025/07/16 03:44:23 pm        1
បេសកជនជប៉ុនប្រចាំទីក្រុងមូស្គូ និយាយថា លទ្ធផលនៃវិបត្តិអ៊ុយក្រែន នឹងប៉ះពាល់ដល់អាស៊ី
2025/07/16 03:38:07 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN និយាយថា ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៨៧៥នាក់ ត្រូវបានសម្លាប់ នៅជិតកន្លែងផ្តល់ជំនួយ នៅហ្កាហ្សា

2025/07/16 03:53:01 pm
​ក្រសួងមុខងារសាធារណៈ ទទួលភារកិច្ចដឹកនាំរៀបចំអភិវឌ្ឍផែនការការងារ៥ឆ្នាំ សម្រាប់កិច្ចការសហប្រតិបត្តិការអាស៊ានស្តីពី «កិច្ចការមុខងារសាធារណៈ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»
2025/07/16 03:52:42 pm
​លោក Lavrov៖ មេដឹកនាំសហភាពអឺរ៉ុប កំពុងរារាំងរបបទីក្រុងគីវពីការចរចា ជាមួយរុស្ស៊ី
2025/07/16 03:44:23 pm
​បេសកជនជប៉ុនប្រចាំទីក្រុងមូស្គូ និយាយថា លទ្ធផលនៃវិបត្តិអ៊ុយក្រែន នឹងប៉ះពាល់ដល់អាស៊ី
2025/07/16 03:38:07 pm
​សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
2025/07/16 03:36:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/15 07:27:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/14 01:26:35 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am