អតីត​ជ័យលាភី World Cup ១៩៦៦ ជាមួយ​អង់គ្លេស​លោក Jimmy Greave ទទួលមរណភាព​ក្នុង​វ័យ ៨១​ឆ្នាំ​

2021/09/20 06:25:21 pm        68

​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជំរើសជាតិ​អង់គ្លេស និង Tottenham Hotspur លោក Jimmy Greave បានទទួល​មរណភាព​ហើយ​ក្នុង​វ័យ ៨១​ឆ្នាំ​។ ​លោក Jimmy Greave បានចាប់ផ្តើម​អាជីព​បាល់ទាត់​ជាមួយ Chelsea ​មុនពេល​ចាកចេញ​ទៅ AC Milan, Spurs និង West Ham​។​

​​លោក​បាន​ស៊ុត​បញ្ចូល​ទី ៤៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៥៧លើក​ឱ្យ​ក្រុម​ជំរើសជាតិ​អង់គ្លេស និង​ជា​សមាជិក​របស់អង់គ្លេស​ដែល​ឈ្នះ​ជើងឯក​ពិភពលោក ​ជា​លើកដំបូង​នៅ​ឆ្នាំ១៩៦៦​។​ ​លោក Jimmy Greave មាន​ស្នាដៃ​ជាច្រើន​នៅពេល​លោក​មាន​អាជីព​ជា​កីឡាករ ​ដោយ​លោក​ធ្លាប់​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ ៤១គ្រាប់​ក្នុង​មួយ​រដូវ​កាល​ឱ្យ Chelsea ដែល​ចំនួន​នេះ​គឺ​ច្រើន​បំផុត​ក្នុង​កំណត់ត្រា​របស់ Chelsea មិនទាន់មាន​កីឡាករ​ណា​បំបែក​បាន ហើយ​លោក​ក៏មាន​កំណត់ត្រា​ដូចគ្នានេះ ៣៧គ្រាប់​ក្នុង​មួយ​រដូវ​កាល​នៅ Spurs ក៏​មិន​ទាន់​មាន​នរណា​បំបែក​បានដែរ​។​ ​លោក​ក៏​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ក្របខណ្ឌ​កំពូល​អង់គ្លេស ​ដោយ​ស៊ុត​បញ្ចូល​ទី​សរុប ៣៥៧គ្រាប់ ដែល​ក្នុងនោះ​មាន ២៦៦គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣៧៩ប្រកួត​ជាមួយ Spurs​។

​​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ផ្ញើរ​សា​រំលែក​ទុក្ខ​ថា មរណៈភាព​របស់លោក Jimmy Greave បាន​បន្សល់​ទុក្ខ​នូវ​ស្នាដៃ​ដែល​មិនអាច​បំភ្លេចបាន និង​ជា​វីរ​បុរស​បាល់ទាត់​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អង់គ្លេស​។​ ​ខ្សែប្រយុទ្ធ​ជួរមុខ​របស់ Spurs, Harry Kane ដែលជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ទី២ របស់ Spurs បន្ទាប់ពី​លោក Jimmy Greave នោះ​ក៏បាន​ផ្ញើរ​សា​រំលែក​ទុក្ខ​ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm